ក្រសួងមហាផ្ទៃ សម្រេចបង្កើត និងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសស្តីពី ការបង្កើត និងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកំពង់ស្ពឺ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា និមិត្តសញ្ញាខេត្តកំពង់ស្ពឺ មានរាង និងរូបភាពដូចខាងក្រោម៖

* មានរាងមូល
* រូបដើមត្នោតបីដើម តំណាងឱ្យ ជាតិ សាសនា ព្រះមហាក្សត្រ និងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
* រូបភ្នំពេជ្រនិល តំណាងឱ្យភ្នំដែលសំបូរទៅដោយអនុផលព្រៃឈើ និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ
* រូបពន្លឺព្រះអាទិត្យមានឆន្វណ្ណចំនួនប្រាំងពីរ តំណាងឱ្យថ្ងៃ ៧ មករា ថ្ងៃទាំង៧ នៃសប្តាហ៍ ពណ៌ទាំង៧ នៃសម្លៀកបំពាក់ប្រចាំថ្ងៃ
* រូបកូរស្រូវ តំណាងឱ្យភោគផលកសិកម្មដែលប្រជាកសិករប្រមូល និងជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ និងសង្គមជាតិ
* រូបសៀវភៅ តំណាងឱ្យអក្សរសាស្ត្រដែលមានសម្តេចព្រះសង្ឃរាជ ជួន ណាត បានបន្សល់ទុកដល់សព្វថ្ងៃនេះ។