ជិតមាន​មនុស្សយន្ត Gundamដែលធ្លាប់លេងកាលពីតូចពិតៗហើយព្រោះពេល​នេះ មនុស្សយន្តដ៏ធំរបស់ជប៉ុននេះអាច​ធ្វើចលនាបានហើយ

អ្នកគាំទ្ររបស់គំនូរជិវចល Gundam ឥឡូវនេះអាចមើលឃើញរូបរាង​ពិត​របស់​មនុស្សយន្ត​នេះ​ហើយ ដោយ​រោងចក្រ Gundam នៅយូកូហាម៉ា នាទីក្រុងតូក្យូបាន​ផលិត​មនុស្សយន្ត​នេះ​ឡើងមក។

យោងតាមរូបភាពថ្មីដែលបានថតកាលពីថ្ងៃទី ២១ ខែកញ្ញាបានអោយដឹងថាមនុស្សយន្តដ៏ធំសម្បើម Gundam អាចធ្វើចលនាដៃជើង និងដងខ្លួនរបស់វាដោយភាពងាយស្រួលយ៉ាងរស់រវើក​ប្រៀបដូចដែលយើង​បាន​ឃើញនៅក្នុងទូរស្សន៍កាល​ពី​នៅតូច​ដែរ។

មនុស្សយន្តហ្គូនដាមមានកម្ពស់ ១៨ ម៉ែត្រ (៥៩ ហ្វីត) និងទម្ងន់ ២៥ តោន (ប្រហែល ៥៥.០០០ ផោន) ហើយការសាងសង់គំរូរ៉ូបូតដ៏ធំនេះបានបញ្ចប់តាំងពីថ្ងៃទី ២៩ ខែកក្កដាមកម្លេះ នេះបើយោងតាមសារព័ត៌មាន Sora News 24 ។

មនុស្សយន្តYokohama Gundam ត្រូវ​បាន​សាងសង់ឡើងដោយគ្រោងឆ្អឹងបែប Mechanical ដែល​អាច​អោយវា​ធ្វើ​ចលនាបាន ដូចជាកម្រើកដៃ ជើង និង​ដងខ្លួន។

ដោយ៖ Vireak