ហេតុតែមានលុយច្រើន! ចោម ច័ន្ទ ទើបទិញមាសឲ្យខ្លួនឯងអស់៦ម៉ឺនដុល្លារ ពេលនេះឆ្លៀត ទិញមាសឲ្យអ្នកមានគុណម្ដង

ភ្នំពេញ៖ ជាការពិតណាស់ ទោះបីសព្វថ្ងៃអ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងស្រីអតីតតារាស៊ិចស៊ី ដេននី ក្វាន់ មិនមែនជាតារាមែនពិត តែជីវិតឯកជននាង តែងត្រូវបានមហាជន ចាប់អារម្មណ៍ និងតាមដានមើលជាខ្លាំង។

ជាក់ស្ដែង មួយរយៈចុងក្រោយនេះ អ្នកនាង តែងតែបង្ហាញនូវរូបភាព ដែលខ្លួន កំពុងសោយសុខ ជាមួយការស់នៅ យ៉ាងសម្បូរបែប មិនថាមាសប្រាក់ ឡាន ឬដំណើរកម្សាន្តក្រៅប្រទេសនោះទេ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើន លួចច្រណែននឹងភ័ព្វសំណាង អ្នកម្ដាយសម័យថ្មីរួបនេះ។

យ៉ាងណាមិញបើទោះជា ខ្លួនកំពុងមានក្ដីសុខបែបនេះក្ដី ក៏ម្ដាយនាងល្អហួស រូបនេះ មិនភ្លេចអ្នកមានគុណ ពោលគឺលោកឪពុក អ្នកម្ដាយ ជាទីគោរពស្រលាញ់របស់ខ្លួន ដោយមុននេះអ្នកនាង បានបង្ហោះសារ លើគណនីហ្វេសប៊ុកខ្លួន ឲ្យឃើញពី ខ្សែក ចិញ្ចៀន មាស ដែលមានតម្លៃថ្លៃ អមនឹងសារមួយថា៖

« ធ្វេីជូនអ្នកម៉ែ លេីលោកនេះមានតែរូបលោកអ្នកទាំងពីរនេះហេីយ ពេលកូនខុសធ្ងន់បែបណា រឺសាងកំហុសខុសឆ្គងយ៉ាងណាលោកមិនដែរគុំគួនរឺយកទុកក្នុងចិត្តទេ គឺមានតែការព្រួយបារម្មណ៍ពីកូនខ្លាចកូនលំបាក ខ្លាចកូនធ្វេីអ្វីខុស ចង់ប្រាប់ថាកូនស្រលាញ់ ពុក ម៉ែ » ។

គ្រាន់តែឃើញរូបនេះភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គម មិនតិចទេ ដែលកោតសរសើរពីភាពដឹងគុណ របស់អ្នកនាង  ដែលបានចំណាយលុយជាច្រើន ធ្វើមាសសុទ្ធ ជូនអ្នកមានគុណ ស្របពេលដែលខ្លួនទើបតែ ទិញមាសអស់រាប់ម៉ឺិនដុល្លារ ទៅហើយ ៕

អ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងស្រីអតីតតារាស៊ិចស៊ី ដេននី ក្វាន់
អ្នកនាង ចោម ច័ន្ទ និងអ្នកមានគុណ
អ្នកនាង ចោម ច័ន្ទ និងអ្នកមានគុណ
មាស ដែលអ្នកនាង ចោម ច័ន្ទ ទិញជូនអ្នកមានគុណ