រថយន្តស៊េរីទំនេីបមួយគ្រឿង ខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ដោយសារតែម្ចាស់ស្រីរបស់ខ្លួន

ភ្នំពេញ​៖  នារីម្នាក់បើកបរ​រថយន្តស៊េរីទំនេីបមួយគ្រឿងក្នុងស្ថានភាពស្រវឹងស្រា ក៏បានរ៉េចង្កូតជ្រុល ទៅបុករបាំង ថ្មពុះ ចែកទ្រូងផ្លូវ ចំនួន២កង់ នៅមុខក្រសួង មហាផ្ទៃយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាង ដំណំ។

ករណីនេះបានកើតឡើង នៅវេលាម៉ោង២ៈ០០ រំលងអធ្រាត្រ​ ឈានចូលថ្ងៃព្រហស្បតិ៏ ទី៤​ ខែមេសា​ ឆ្នាំ២០១៩​នៅចំណុច មុខក្រសួងមហាផ្ទៃ​ តាមបណ្តោយ ផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានី ភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុ​នពេលកេីតហេតុគេបាន ឃេីញរថយន្តស៊េរីទំនេីបម៉ាកអូឌី A7 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AR -2303 បេីកបរដោយនារីម្នាក់ដែលមានស្ថានភាពដូចជាស្រវឹងស្រា​ បានធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន​ ហេីយក៏ជ្រុលបុរបាំងថ្មពុះចែក ទ្រូងផ្លូវបាក់អស់ចំនួន២កង់​ ចំណែករថយន្តបង្កបានរងការខូចខាត ផ្នែកខាង មុខយ៉ាងដំណំតែម្ដង​ សំណាងដែរមិនបណ្ដាលឲ្យមនុស្សរងរបួស​ ។

ចំណែកនារីដែរបានបើករថយន្តបង្ករមិនត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយដោយសារបង្ក ហេតុរួចបានចេញទៅបាត់។​
ក្រោយកេីតហេតុ​ សមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុសមត្ថកិច្ចទាក់ទងទៅជំនាញស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចណ៍ជេីងគោក​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរង ចាំដោះស្រាយតាមផ្លូវច្បាប់។