បាឡែនជិត៤០០ក្បាលបានស្លាប់អណ្តែតនៅឆ្នេរសមុទ្រអូស្ត្រាលី

(អន្តរជាតិ) ៖ ចាប់តាំងពីថ្ងៃចន្ទរហូតមកដល់ថ្ងៃពុធម្សិលមិញនេះ មានត្រីបាឡែនជិត៤០០ក្បាលដែលជាអំបូរណ៍បាឡែនប្រភេទវែង បានស្លាប់អណ្តែតនៅលើឆ្នេរសមុទ្រភាគខាងលិចTasmania នៃប្រទេសអូស្ត្រាលី។ នេះជាហេតុការណ៍ដែលមិនធ្លាប់មានហើយត្រូវបានជាប់កំណត់ត្រា ដោយសារតែកន្លងមកមិនធ្លាប់ឃើញបាឡែនដ៏ច្រើនរាប់រយក្បាលស្លាប់បែបនេះទេ។

ក្រុមអ្នកជួយសង្គ្រោះបានជួយស្រោចស្រង់អាយុជីវិតឆ្លាមចំនួន៥០ក្បាលកាលពីថ្ងៃពុធ ហើយពួកគេកំពុងតែព្យាយាមជួយសង្គ្រោះបាឡែន៣០ក្បាលទៀតដែលនៅជាប់ទីនោះផងដែរ។ អភិបាលក្រុងTasmaniaបាននិយាយថា ៖ មន្ត្រីនឹងព្យាយាមជួយសង្គ្រោះឲ្យអស់ពីលទ្ធភាពដែលអាចជួយបាន។ ប៉ុន្តែបាឡែនដែលនៅមានជីវិតនៅទីដែលមានទឹកបន្តិចបន្តួចនោះក៏នៅអាចមានសង្ឃឹមថាជួយសង្គ្រោះបាន បើទោះជាប្រើរយៈពេលយូរបន្តិចក្តី។

មកដល់ពេលនេះ គេនៅមិនទាន់ដឹងអំពីមូលហេតុដែលនាំឲ្យបាឡែនទាំងនេះអណ្តែតមកនៅទីនេះឡើយ។ បាឡែនប្រភេទនេះ មានភាពរហ័សរហួនណាស់ហើយវាចូលចិត្តហែលមកទីឆ្នេរសមុទ្រជារឿយៗ៕ ប្រែសម្រួល៖ សារឹទ្ធ (យុទ្ធ)