អាជ្ញាធរប្រទេសកេនយ៉ា អនុញ្ញាតឲ្យសាច់ញាតិអាចចូលរួមពីធីបុណ្យសពបងប្អូនដែលស្លាប់ដោយជម្ងឺកូវីដ-19បានវិញហើយ

(អន្តរជាតិ)៖ ក្រុមគ្រួសារនៃប្រជាជនកេនយ៉ាឥឡូវ​នេះមានសិទ្ធក្នុងការចូលរួមពិធីបុណ្យសពនៃមនុស្សជាទីស្រឡាញ់របស់ខ្លួនដែលស្លាប់ដោយជម្ងឺកូវី-19ឡើងវិញហើយ។

កាអនុញ្ញាតនេះត្រូវបានធ្វើឡើង​ ក្រោយពីអាជ្ញាធរបានលប់ចោលការដាក់កំហឹត និងបម្រាមសកម្មភាពនានាដែលជាវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងជម្ងឺដ៏កាចសាហាវនេះ។ កាលពីមុន ក្រុមគ្រួសារសពអាចចូលរួមពីចម្ងាយនៅពេលដែលមន្ត្រីសុខាភិបាលឈរការពារមិនឲ្យអ្នកណាម្នាក់ទៅក្បែរសាកសពឡើយ។

មន្ត្រីសុខាភិបាលកេនយ៉ាបាននិយាយថា ពេលនេះគេបានរកឃើញថា សាកសពរបស់អ្នកស្លាប់ដោយសារជម្ងឺកូវីដ-19មិនអាចចម្លងជម្ងឺនេះទៅអ្នកដទៃទៀតឡើយ។ ប៉ុន្តែគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសកេនយ៉ាបានតម្រូវឲ្យមានការចូលរួមជាដាច់ខាតរបស់មន្ត្រីសុខាភិបាល គ្រប់ពិធីបុណ្យសពនៃអ្នកស្លាប់ដោយសារជម្ងឺកូវីដ-19​ណែនាំអ្នកចូលរួមឲ្យគោរពការណែនាំដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ៕ ប្រែសម្រួល៖ សារឹទ្ធ (យុទ្ធ)