ប៉ូលីសបារាំងជម្លៀសមនុស្សចេញពីវិមាន Eiffel Tower ក្រោយទទួលបានការគម្រាមបំផ្ទុះគ្រាប់បែក

(អន្តរជាតិ)៖ វិមាន Eiffel Tower នៅក្នុងទីក្រុងប៉ារីស ដែលបានបើកទ្វារជាថ្មីទទួលភ្ញៀវទេសចរណ៍ឡើងវិញនោះ ត្រូវបានប៉ូលីសជម្លៀសចេញ ក្រោយពីមានការគម្រាមបំផ្ទុះគ្រាប់បែកតាមរយៈទូរស័ព្ទកាលពីយប់មិញនេះ។

ប៉ូលីសបានទទួលទូរស័ព្ទពីជនអនាមិក ដែលបានទូរស័ព្ទមកព្រមានថា គ្រាប់បែកនឹងផ្ទុះឡើងក្នុងពេលបន្តិចទៀតនៅក្នុង Eiffel Tower នេះ។

សាក្សីបានមើលឃើញប៉ូលីសរាប់រយនាក់ត្រូវបានពង្រាយនៅទីនោះ ហើយបរិវេណនៃវិមាននេះត្តូវបានបិទទាំងស្រុងមិនឲ្យមានមនុស្សចេញចូលក្រោយពីអ្នកនៅក្នុងទីនោះត្រូវបានជំលៀសចេញអស់៕ ប្រែសម្រួល៖ សារឹទ្ធ