សិក្ខាសាលាពិនិត្យលើសេចក្តីព្រៀងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

(ភ្នំពេញ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រៀងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលខេត្តសៀមរាប លោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុននិងដេប៉ូលក់ធាតុចូលកសិកម្ម តំណាងអង្គការនានា សរុបចំនួន៥៨នាក់ស្រី១៦នាក់។

កាលពីថ្ងៃទី២៣ ខែកញ្ញា ម្សិលមិញនេះ មានសិក្ខាសាលានេះ គឺដើម្បីធ្វើការពិនិត្យកែសម្រួលនិងទទួលធាតុចូលបន្ថែមពីមន្ទីរ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍កសិកម្មនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមកែលម្អផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩ ២០២៣របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីឱ្យតាមសេចក្តីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកសិកម្មឆ្នាំ២០១៩- ២០២០កាលពថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៩ និងស្របតាមគោលនយោបាយ របស់ក្រសួងដែលបានដាក់ចេញ៕ (ដោយ៖ ពិជ័យបុត្រ)