Twitter ដោះស្រាយបញ្ហាលើរឿងដែលគណនីមួយចំនួនត្រូវបានបិទដោយបញ្ហាបច្ចេកទេស

Twitter បានរាយការណ៍ពីបញ្ហាចំនួនពីរទៅអ្នកប្រើប្រាស់កាលពីរសៀលថ្ងៃពុធដោយបញ្ហាទាំងពីរនោះ​មាន​ដូច​ជាម៉ោង​ដែលលោតនៅក្នុង Timelines មានភាព​មិនប្រក្រតី និងគណនីមួយចំនួន​ត្រូវបានបិទដោយបញ្ហាបច្ចេកទេសមួយចំនួន។

Twitter បាននិយាយថាខ្លួនបានធ្វើការដើម្បីដោះស្រាយបញ្ហាទាំងពីរនេះភ្លាមៗដោយត្រូវបានដោះស្រាយក្នុងរយៈពេលបួនម៉ោងក្រោយ។

គួរបញ្ជាក់ផងដែរថាការបិទ ឬការដាក់កម្រិតគណនីដោយចៃដន្យបានកើតឡើងចំពេលឈានដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។ ក្នុង​អំឡុងពេល​នេះ គណនី Twitterមួយចំនួន​បាន​បំផុសបំផុលព័ត៌មានមិន​ពិត​ដែល​ធ្វើ​អោយ​ក្រុម​ហ៊ុន​បន្តរ​បិទគណនីដែល​មាន​ភាព​មមិន​ប្រក្រតី​មួយចំនួន​ផងដែរ។

ដោយ៖ Vireak