សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍន៏ជាមួយរាជរដ្ធាភិបាលកម្ពុជា

កំពង់ឆ្នាំង៖ លោក រ៉េស កើ សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសាខាខ្មែរឥស្លាមស្រលាញ់សន្តិភាព បានប្តេជ្ញាចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។

លោក រ៉េស កើ ថ្លែងបែបនេះក្នុងពិធីបើកព្រឹត្តិកាណ៍បាល់ទាត់ «ខ្មែរឥស្លាមស្រលាញ់សន្តិភាពសម័យតេជោសែន» រដូវកាលទី២ ឆ្នាំ២០១៩ នៅតារាងបាល់ទាត់ភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកីឡាករបាល់ទាត់ចំនួន ២០ក្រុម បានចូលរួមក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងលោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩៕