អាងហែលទឹកអូឡាំពិក ស្ដង់ដារអន្ដរជាតិ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅល្ងាចនេះ ក្រោមអធិបតីភាពសម្តេច ទៀ បាញ់

ចំពោះសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះដែរ ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក ស៊ុន ចាន់ថុល ធ្លាប់បញ្ជាក់ថា អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានអាងសម្រាប់ហែលទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង ១០ខ្សែបន្ទាត់ និងអាងលោតទឹក១ ខ្នាត ២០ម៉ែត្រ X ២៥ម៉ែត្រ។ លើសពីនេះ នៅមានការរិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់កៅអីជាង ១,៦០០កៅអី ដែលចំណាយសរុបជិត ៣លានដុល្លារ។

អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ទន្ទឹមជាមួយការសម្ពោធអាងហែលទឹកស្ដង់ដារអន្ដរជាតិល្ងាចនេះ ក្រោយចប់សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងមានដំណើរទស្សនកិច្ចពិនិត្យទីលាន និងសកម្មភាពហ្វឹកហាត់របស់សហព័ន្ធកីឡាជាតិជាង ២០ប្រភេទកីឡា ដែលមានមូលដ្ឋានក្នុងពហុកីឡដ្ឋានជាតិផងដែរ ដើម្បីវាយតម្លៃ កែលម្អ និងជំរុញការត្រៀមខ្លួន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០៣ នៅប្រទេសកម្ពុជា៕

សម្រួលអត្ថបទ ៖ S.T