កម្រងរូបភាព​ Miss Grand Cambodia 2020 ដែលល្បីថាស្អាតខ្លាំង

ម្ចាស់មកុដជ័យលាភី Miss Grand Cambodia 2020 ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នេះគឺ​ជា បេក្ខនារីតំណាងអោយខេត្តកំពង់ធំ កញ្ញា សេង រដ្ឋា​ ដែលនឹងតំណាងឲ្យប្រទេសកម្ពុជា​ ទៅប្រកួត Miss Grand International នៅក្នុងប្រទេសវេណេហ្សូអេឡានាពេលឆាប់ៗខាងមុខនេះ។ តាំងពីមុនទទួលជ័យលាភីនិងគ្រាដែលទទួលជ័យលាភីហើយនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺរូបសម្រស់នាងធ្វើឱ្យមានការគាំទ្រខ្លាំងលេចធ្លោលំដាប់ប្រទេសខុសពីឆ្នាំមុនៗតែម្ដង។

គួរបញ្ជាក់ឱ្យដឹងថា ក្រោយពីបានបង្ហាញសមត្ថភាពពីមួយវគ្គទៅមួយវគ្គ​ ដោយមានការបង្ហាញឈុតតំណាងខេត្ត​ បង្ហាញម៉ូដ​រ៉ូបរាត្រី​សមោសរ​ ឈុតប៊ីគីនី​ វគ្គឆ្លើយសំណួរជាដើមនោះ​កម្មវិធីបានរកឃើញបេក្ខនារីចំនួន៥​ នាក់ជាប់មកដល់វគ្គ​ Top ៥ គឺមាន​ បេក្ខនារីតំណាង​ខេត្តកំពង់ធំកញ្ញា​ សេង​ រដ្ឋា​ ជាប់ជ័យលាភី​លេខ១​ គ្រងតំណែង​ Miss Grand Cambodia 2020។ ខេត្តព្រះសីហនុ​ បានជាប់ជ័យលាភី​លេខ២។​ ខេត្តបន្ទាយមានជ័យ​ បានជាប់ចំណាត់ថ្នាក់លេខ៣​។  ខេត្តបាត់ដំបង​ បានជាប់ចំណាត់ថ្នាក់លេខ៤​ ។ បេក្ខនារីសញ្ជាតិខ្មែរ-បារាំង​ បានជាប់ជ័យលាភីចំណាត់ថ្នាក់លេខ៥​ ។ ចង់ដឹងថា កញ្ញា​ សេង​ រដ្ឋា មានរូបសម្រស់ស្រស់សោភាយ៉ាងណានោះ សូមទស្សនា កម្រងរូបភាពដ៏ទាក់ទាញរបស់នាងខាងក្រោម៖

ដោយ៖ ភូមិន្ទ