WeChat អាចនឹងរងការបិទពីសហរដ្ឋអាមេរិក បើមានការស្នើសុំពីក្រសួងយុត្តិធម៌អាមេរិក

ក្រសួងយុត្តិធម៌កំពុងស្នើសុំចៅក្រមសហព័ន្ធនៅសាន់ហ្វ្រាន់ស៊ីស្កូដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលបិទការដោនឡូដ WeChat នៅសហរដ្ឋអាមេរិកដោយលើកហេតុផងថាកម្មវិធីផ្ញើសារដែលគ្រប់គ្រងដោយចិន គឺជាការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។

នៅក្នុងឯកសារមួយកាលពីថ្ងៃព្រហស្បតិ៍បាន​អោយ​ដឹងថា ក្រសួងយុត្តិធម៌បានស្នើឱ្យចៅក្រមសហរដ្ឋអាមេរិក Laurel Beeler ពិនិត្យុមើលលើដីកាបឋម។ ប្រសិនបើត្រូវបានអនុម័ត នោះWeChatនឹងត្រូវ​បានបិទពីសហរដ្ឋអាមេរិក។

ដោយ៖ Vireak

ប្រភព៖ Cnet