បរិវេណមុខប្រាសាទអង្គរវត្តប្រែមុខមាត់ថ្មីក្រោយមានការអភិវឌ្ឈបន្តបន្ទាប់

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរារាយការណ៍ថា នៅខាងមុខ​បរិវេណមុខប្រាសាទអង្គរវត្តបាន​ប្រែមុខមាត់ថ្មី​ក្រោយមានការអភិវឌ្ឍជាបន្តបន្ទាប់។

បច្ចុប្បន្នបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗ​ស័ក្ដិសមជារមណី​យដ្ឋាន​បេតិកភណ្ឌពិភពលោកដែលមានភាពទាក់ទាញដ៏អស្ចារ្យ ដោយលោកអ្នក​អាចឃើញនូវ​ទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាប្រាសាទអង្គរវត្ត ក្រោយពីតំបន់នេះមាន​ការអភិវឌ្ឍ​ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា។

សូមអញ្ជើញទស្សនា ទិដ្ឋភាពនៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលបានរៀបចំសួនច្បារ និងដាំដើមឈើ ដើមផ្កាលម្អយ៉ាងស្រស់ស្អាត៖

រូបភាពហ្វេសប៊ុក៖ ទិដ្ឋភាពបរិវេណប្រាសាទអង្គរវត្ត

(ដោយ៖ ឡេង ដេត)