ស្ងាត់ៗ អ៊ីណូ ធ្វើខួបកំណើតនិងសម្ពោធមុខជំនួញមួយយ៉ាងអធិកអធម

តារាចម្រៀងសំនៀងបែបរ៉ុកលោក អ៊ូណូ ស្រាប់តែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងសន្ធឹកព្រោះថារបរចម្រៀងរបស់លោកហាក់ត្រូវប៉ាន់សន្សំទ្រព្យបានយ៉ាងក្រាស់ក្រែងរហូតដល់មានលទ្ធភាពបើកឃ្លាំងលក់រថយន្តថ្មីមួយបន្ថែមទៀត ខណៈដែលឃ្លាំងឈ្មោះ “អ៊ែនជូលី អ៊ីណូ ( ENO )” ដែលលោកទើបនឹងបើកដំណើរពីប៉ុន្មានខែមុននោះទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។

ក្នុងពិធីខួបកំណើតរួមនឹងការសម្ពោធឃ្លាំងលក់រថយន្តថ្មីនេះ លោកក៏បានធ្វើការថ្លែងអំណរគុណដល់បណ្ដាភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមផងដែរ។ ក្នុងនោះវត្តមានតារាល្បីៗនិងបុគ្គលមានកេរ្ដិ៍ឈ្មោះមួយចំនួនដូចជា លោក ខេម កញ្ញា សុខ ពិសី លោក ហេង ឡុង អ្នកនាង លី ម៉ារីណា និង លោក កែវ វាសនា ជាដើម។

ចង់ដឹងថាទិដ្ឋភាពនៃការជួបជុំរបស់សិល្បករមកចូលរួមអបអរសាទរលោក អ៊ីណូ មានភាពអធិកអធមយ៉ាងណា សូមទស្សនាកម្រងរូបភាពខាងក្រោម៖

ដោយ៖ ភូមិន្ទ