អគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រួលដល់សាសនិកឥស្លាម ប្រតិបត្តិសកម្មភាពសាសនាឡើងវិញ ក្នុងអំឡុងកូវីដ-១៩

(ភ្នំពេញ)៖ អគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ឯកឧត្តម យូសហ្វ អះម៉ាត់ អាល់អូស្សៃម៉ីន តាមរយៈ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃព្រះរាជាណាចក្រកម្ពុជា បេសជនពិសេសរបស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម បានផ្ញើលិខិតមួយច្បាប់ ថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រួលដល់សាសនិកឥស្លាម បានប្រតិបត្តិសកម្មភាពសាសនាឡើងវិញ នៅក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩នេះ។

តាមរយៈលិខិតរបស់ខ្លួន ឯកឧត្តម យូសហ្វ អះម៉ាត់ អាល់អូស្សៃម៉ីន បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។ ជាមួួយគ្នានេះដែរ អង្គការនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រួលដល់សាសនិកឥស្លាមបានប្រតិបត្តិសកម្មភាពសាសនាឡើងវិញ នៅតាមវិហារ បន្ទាប់ពីបានបិទទ្វារបណ្ដោះអាសន្នរយៈពេល ២៥ សប្តាហ៍ ក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។

ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់អគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ៖

ដោយ៖ យុទ្ធ