ក្រសួងធនធានទឹក ​និង​ឧតុនិយម​ អំពាវនាវឲ្យ ប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀង បាតុភូតផ្គរ រន្ទះ រលកខ្ពស់ៗ និងខ្យល់បក់ខ្លាំង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក ​និង​ឧតុនិយម​ បានចេញសេចក្តីជូនដំណឹងថា តាមរយៈ​ការតាមដាន​នៃ​ការ​វិវត្ត​ និង​ប្រែប្រួល​ជាបន្តបន្ទាប់​ នៃ​ស្ថានភាព​អាកាសធាតុ​ ក្រសួងបានសង្កេតឃើញ​ថា​ ចាប់ពី​ថ្ងៃទី​ពី៣០ ខែកញ្ញា​ ដល់​ថ្ងៃទី០៦ ខែតុលា​ ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​អូស​បន្លាយ ឆ្លងកាត់​លើ​ប្រទេសកម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​។

ស្ថានភាពបែបនេះ ធ្វើឲ្យមានភ្លៀងនឹងអាចបន្តធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹក ​និង​ឧតុនិយម​ បានអំពាបនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​បាតុភូត ​ផ្គរ ​រន្ទះ​ ខ្យល់​កន្ត្រាក់ ​និង​ជំនន់​ទឹកភ្លៀង ​ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាបក្បែរ​ផ្លូវទឹក ​ជាប់​តំបន់​ភ្នំ​នៃ​ប​ណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​ ជាប់​ប្រទេស​ថៃ ​ប​ណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ​និង​ប​ណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ​។

ជាមួយគ្នា​នោះ​អ្នកនេសាទ​ និង​អ្នកដំណើរ​សមុទ្រ​ ក្រសួងបានទទូចឲ្យមានកាសូម​ប្រុងប្រយ័ត្ន​ ចំពោះ​ភ្លៀង​ខ្យល់​បក់​ខ្លាំង ​និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ៣-៦ ខែតុលា​៕ ដោយ៖ Micheal