ប៉ាគីស្ថាន ចាប់ខ្លួនមេបក្សប្រឆាំង ពីបទពុករលួយ និងលាងសំអាតប្រាក់

(អន្តរជាតិ)៖ ការិយាល័យស៊ើបអង្កេតជាតិ នៃប្រទេសប៉ាគីស្ថាន ដែលជាអង្គការធានា ដោយរដ្ឋធម្មនុញ្ញមានភារកិច្ចស្រាវជ្រាវ អំពើពុករលួយ បានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងលោក Shehbaz Sharif សមាជិកសភាជាន់ទាប ន្ទាប់ពីតុលាការជាន់ខ្ពស់ទីក្រុង Lahore បដិសេធន៍ពាក្យសុំបង់ប្រាក់ធានារបស់គាត់។

លោក Shehbaz ជាប់ចោទពីបទលាងសំអាតប្រាក់ប្រមាណ ៤១.៩លានដុល្លារ និងករណីជាច្រើនទៀត។

វីដេអូបានបង្ហាញរូបភាព ក្រុមអ្នកតវ៉ារាប់រយនាក់ ចេញមកឈរនៅខាងក្រៅអាគារតុលាការ និងស្រែកគាំទ្រ និងការពង្រឹងសាមគ្គីភាព ជាមួយមេបក្សប្រឆាំងរូបនេះ។

លោក Shehbaz គឺជាប្អនប្រុសលោកអតីតនាយករដ្ឋមន្ត្រី ណាវ៉ា សារីហ្វ និងជាអតីតអភិបាលរដ្ឋប៉ាន់ចាប។

មានការកត់សម្គាល់ថា ចាប់តាំងពីលោក Imran Khan ចូលកាន់តំណែងជាប្រធានាធិបតីប៉ាគីស្ថាន ក្នុងឆ្នាំ២០១៨មក រដ្ឋាភិបាលរបស់លោក តែងតែប្រើគ្រប់មធ្យោបាយក្នុងការស៊ើបអង្កេត ទៅលើអ្នកនយោបាយនានា៕ ដោយ៖សារឹទ្ធ (Micheal)