ប្រធានាធិបតីមិកស៊ិកូ បញ្ជាឲ្យចាប់ខ្លួនទាហានមួយចំនួន ទាក់ទឹននឹងការបាត់ខ្លួននិស្សិត ៤៣នាក់កាលពីឆ្នាំ២០១៤

(អន្តរជាតិ)៖ លោកប្រធានាធិបតិនៃប្រទេសមិកស៊ិកូ Andres Manuel Lopez បានចេញបទបញ្ជា ឲ្យចាប់ខ្លួនមន្ត្រីយោធាជាច្រើននាក់ ដែលទាក់ទឹនទៅនឹងការបាត់ខ្លួននិស្សិត ៤៣នាក់កាលពី៦ឆ្នាំមុន ហើយដែលព្រឹត្តិការណ៍នេះ នៅមិនទាន់បានដោះស្រាយ និងបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំង ពីសំណាក់ប្រជាជនទូទាំងប្រទេស។

បទបញ្ជានេះ ត្រូវបានចេញដោយប្រធានាធិបតីតែម្តង ក្រោយពីគាត់ បានទទួលនូវរបាយការណ៍ស៊ើបអង្កេតដ៏វែងអន្លាយមួយ ដែលគូសបញ្ជាក់អំពីសោកនាដ្យកម្មនេះ។

លោកបានបញ្ជាក់ថា បញ្ហានេះត្រូវតែដោះស្រាយ ដោយភាពយុត្តធម៌បំផុត ប៉ុន្តែលោកមិនមានបរិយាយឲ្យលំអិតពីបទចោទប្រកាន់ណាមួយ ទៅលើមន្ត្រីយោធាទាំងនេះទេ។

កាលពី៦ឆ្នាំមុន និស្សិតទាំងនេះ បានជិះរថយន្ត៦គ្រឿងទៅកាន់ភាគខាងត្បូងរដ្ឋ Gurerro ដើម្បីចូលរួមការតវ៉ាមួយ ហើយត្រូវបានរាំងស្កាត់ ដោយមន្ត្រីប៉ូលីសមួយក្រុមក្នុងទីក្រុង Iguala និងបញ្ជូនទៅឲ្យមេគ្រឿងញៀននៃតំបន់ Cartel។

និស្សិតទាំងនេះ ត្រូវបានសម្លាប់នៅទីនោះ ដោយពួកអ្នកលេង និងក្រួមជំនួញគ្រឿងញៀន ដោយកាត់សាកសពជាកង់ៗ និងច្រកចូលថង់ រួចទម្លាក់ចោលក្នុងទឹកទន្លេ៕ ដោយ៖សារឹទ្ធ (Micheal)