​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីម្នាក់ ទៅលើបុរសជនជាតិចិន និងមិនមានអ្នកជាសះស្បើយទេ គិតត្រឹមព្រឹកនេះ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថាមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីម្នាក់ និងមិនមានអ្នកជាសះស្បើយទេ គិតត្រឹមព្រឹកនេះ។

ករណីវិជ្ជមានថ្មីខាងលើគឺ បុរស​ជនជាតិ​ចិន​អាយុ ២៨ឆ្នាំ ​ជា​អ្នក​ធ្វើដំណើរ​មកពី​ប្រទេស​ហ្វីលីពីន​ ដោយ​បាន​បន្ត​ជើង​ហោះ​ហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ មកដល់​កម្ពុជា​នៅ​ថ្ងៃទី ២៧ ខែកញ្ញា​ឆ្នាំ ២០២០។

លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់​បុរស​នេះ​ ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​។

ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជើងហោះហើរ​របស់បុរសរូបនេះ ​មាន​អ្នកដំណើរ​សរុប​ចំនួន ១០២ នាក់​។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៧៧ករណី ក្នុងនោះអ្នកជំងឺ២៧៥ បានជាសះស្បើយ៕ ដោយ៖ Micheal