ចាប់វាយខ្នោះជនសង្ស័យម្នាក់ ព្រោះប្រុងចាប់រំលោភជីដូនខ្លួនឯង

(ពោធិ៍សាត់)៖ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបណ្តឹងរបស់ជនរងគ្រោះជាជីដូនគម្រាមរំលោភសេពសន្ថវៈដោយបានធ្វើសកម្មភាពគំរាម និងអូសរហូតដល់មាត់បឹងខាងក្រោយផ្ទះ តែរំលោភមិនបានសម្រេច។

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធហេតុការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដែលស្ថិតនៅភូមិកំពង់ខ្ញុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យត្រូវដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហៀន ដៀល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំ ស្រុកកើតហេតុខាងលើ ។

ចំណែកស្រ្តីរងគ្រោះដែលជាជីដូនមានឈ្មោះ រ.យ អាយុ ៥៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំ .ស្រុក ជាមួយគ្នា ។

សេចក្តីដដែលអោយដឹងទៀតថា ស្រ្តីរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យដែលមាន ឈ្មោះហៀន ដៀល បានធ្វើសកម្មភាពមកលើគាត់ នៅគ្រាដែលគាត់កំពុងនៅអង្គុយខាងក្រោមផ្ទះ ដោយគំរាមអារ.កសម្លាប់ ។​ មិនតែប៉ុណ្ណោះជនសង្សយបានទាំងអូសដៃយកទៅចំណុចមាត់បឹងកំពង់ខ្ញុំ ផ្នែកខាងក្រោយផ្ទះចម្ងាយប្រមាណ៦០ម៉ែត្រ បំណងរំលោភសេពសន្ថវ:តាមរយ:ការគំរាម និងបង្ខំរូបគាត់ដោះសម្លៀកបំពាក់ បើពុំដូច្នោះទេវានឹងអារ.កសម្លាប់ចោល ។

ប៉ុន្តែសំណាងល្អពេលនោះបានកូនរបស់គាត់បំភ្លឺភ្លើងពិលស្រែកហៅម្ដាយ ធ្វើឲ្យជនសង្ស័យ ហៀន ដៀល គ្មានឱកាសភិតភ័យរត់គេចបាត់តែម្តង ។

សេចក្តីរាយការដដែលបញ្ជាក់អោយដឹងបន្ថែមទៀតថា ជនសង្ស័យឈ្មោះ ហៀន ដៀល ក្រោយសមត្ថកិច្ចឃាត់ខ្លួនបាននាំខ្លួនយកទៅនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងបានធ្វើតេស្ដទឹកនោមរកសារធាតុញៀនឃើញវិជ្ជមានផងដែរ ។

បច្ចុប្បន្នជនសង្សយ័ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនិតិវិធីផងដែត៕

ដោយ សុក្ខារិន (យុទ្ធ)