តារាចម្រៀង គីមកា ដាសៀន អំពាវនាវឲ្យ អាហ្សែរបៃហ្សង់ បញ្ឈប់ការប្រើកម្លាំងកងទ័ព វាយប្រហារទៅលើអារមេនី

(អន្តរជាតិ)៖ តារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោកនាងគីម កាដាសៀន ដែលជាស្រីស្នេហ៍របស់អ្នកចម្រៀងរ៉េប Kanye West បានអំពាវនាវឲ្យកងទ័ពអាហ្សែរបៃហ្សង់ បញ្ឈប់ការវាយប្រហារទៅលើប្រជាជនអារមេនី ក្នុងការប៉ះទង្គិចគ្នា រវាងកងកម្លាំងទាំង២ នៅក្នុងតំបន់ Nagorno-Karabakh កាលពីចុងសប្តាហ៍កន្លងទៅនេះ។

តារាចម្រៀងនេះ ដែលមានដើមកំណើតជាជនជាតិអារមេនី បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន កាត់បន្ថយជំនួយយោធា ពីទីក្រុងអាហ្សែរបៃហ្សង់។

ក្នុងពេលនោះដែរ នាងបានព្រមានប្រទេសទួរគី បញ្ឈប់ការបញ្ជូនសព្វាវុធ និងអ្នកប្រយុទ្ធទៅក្នុងតំបន់ដែលមានជម្លោះ ដើម្បីគាំទ្រអាហ្សែរបៃហ្សង់។

នាងក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ប្រកាន់យកវិធានការនានាជួយរាំងខ្ទប់ នូវសោកនាដ្យកម្ម និងជម្លោះដ៏គ្មានប្រយោជន៍នេះផងដែរ៕ ដោយ៖សារឹទ្ធ(Micheal)