អាមេរិកថ្កោលទោស ការប៉ះទង្គិចខាងយោធា បង្ហូរឈាមរវាងអាហ្សែរបៃហ្សង់ និងអារមេនី

(អន្តរជាតិ)៖ ក្រសួងការបរទេសអាមេរិកកាលពីម្សិលមិញនេះ បានអំពាវនាវឲ្យភាគីជម្លោះ អាហ្សែរបៃហ្សង់ និងអារមេនី បញ្ឈប់ជាបន្ទាន់នូវការវាយប្រហារគ្នា នៅក្នុងតំបន់ Nagorno-Karabakh។

ក្រៅពីទីក្រុងវ៉ាស៊ីនតោន ទីក្រុងមូស្គូ ក៏បានអំពាវនាវដូចគ្នានេះដែរ និងស្នើឲ្យបញ្ឈប់នូវអំពើហិង្សានេះជាបន្ទាន់។

ជម្លោះនេះ បានកើតមានឡើង បន្ទាប់ពីកងទ័ពអាមេនី បានបើកការវាយប្រហារទៅលើកងទ័ពអាហ្សែរបៃហ្សង់ ហើយកងទ័ពអាហ្សែរបៃហ្សង់ ក៏បានបើកការវាយប្រហារ សងសឹកវិញភ្លាមៗ។ ប៉ុន្តែ

នាយករដ្ឋមន្ត្រីនៃប្រទេសអារមេនី ក្នុងជំនួបតាមទូរសព្ទ័ ជាមួយលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន បានស្នើសុំកុំឲ្យប្រទេសមហាអំណាច លូកដៃចូលក្នុងរឿងនេះឲ្យសោះ។

គួរបញ្ជាក់ថាតំបន់ Nagorno –Karabakh ដែលជាតំបន់ដែលមានប្រជាជនអារមេនី រស់នៅភាគច្រើនបំផុត បានផ្តាច់ខ្លួនចេញពីប្រទេសអាហ្សែរបៃហ្សង់ ដែលពេលនោះស្ថិតក្រោមអតីតសភាពសូវៀត និងប្រកាសឯករាជ្យនៅឆ្នាំ១៩៩១៕ ដោយ៖សារឹទ្ធ(Micheal)