គណៈកម្មាធិការព្រំដែនបង្ហាញពីការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម

(ភ្នំពេញ)៖ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០​នេះ បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម នៅទីស្តីការគណរដ្ឋមន្ត្រី ។

ជាវេទិការផ្សព្វផ្សាយរៀបចំឡើង ក្រោមវត្តមានឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី។

 

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានធ្វើបទបង្ហាញស្តីពីការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាមនៅក្នុងវេទិកានេះ។

 

សូមជំរាបថា បទបង្ហាញស្តីពីការគូសចម្លងខ្សែព្រំដែនគោកកម្ពុជា-វៀតណាម ពីផែនទី Bonne ខ្នាត 1/100.000 មកលើផែនទី UTM 1/50.000 និងការធ្វើបទបង្ហាញស្តីពីការខណ្ឌសីមា និង​បោះ​បង្គោលព្រំដែនគោកលើដីជាក់ស្តែង៕

 

(ដោយ៖ ឡេង ដេត)