តារាភាពយន្តជប៉ុនដ៏ល្បីនាង Yuko Takeuchi ស្លាប់ក្នុងផ្ទះម្នាក់ឯងគួរឲ្យសង្ស័យ

(អន្តរជាតិ)៖ តារាភាពយន្តជប៉ុននាង Yuko Takeuchi ដែលធ្លាប់ទទួលបានពានរង្វាន់សំដែងឆ្នើម ត្រូវបានគេឃើញស្លាប់ នៅក្នុងផ្ទះរបស់នាង ក្នុងទីក្រុងតូក្យូ។

នាង Yuko ត្រូវាបានប្រកាសថាស្លាប់នៅពេលដែលរូបនាង ត្រូវបានគេបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប៉ូលីសកំពុងបើកការស្រាវជ្រាវ ដោយសង្ស័យថា តារាសំដែងវ័យ៤០ឆ្នាំនេះ ទំនងជាធ្វើអត្តឃាត។

សពរបស់នាង ត្រូវបានលោក Taiki Nakabayashi ជាតារាសំដែងដែរនោះ បានប្រទះឃើញនៅក្នុងផ្ទះរបស់ខ្លួនតែម្តង។

នាង​ Yuko បានក្លាយជាតារាសំដែង ដ៏មានប្រជាប្រិយ៍នៅក្នុងប្រទេសជប៉ុន ហើយរឿងដែលធ្វើនាងមានភាពល្បីល្បាញខ្លាំងគឺរឿង The Ring ​ដែលនាងបានថតក្នុងផលិតកម្មហូលីវូដកាលពីឆ្នាំ១៩៩៨៕ ដោយ៖សារឹទ្ធ