ក្តៅៗ នារីដែលល្បីជាភរិយា ខេមរៈ សិរីមន្ត បានចេញមុខមកស្រាយការពិតហើយថា…

ភ្នំពេញ៖ មុននេះបន្តិច មានការចែកចាយព័ត៌មាន បែកធ្លាយលោក ខេមរៈ សិរីមន្ត បង្ហាញមុខភរិយា និងកូនប្រុសដល់ទៅ២នាក់ ជាហេតុធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ។

ក្នុងនោះ ក៏មានប្រិយមិត្ត អ្នកគាំទ្រ មិនតិចនោះទេ អន្ទះសារ រង់ចាំការបកស្រាយ ពីភាគីពាក់ព័ន្ធ ជុំវិញដំណឹងដ៏រសើបមួយនេះ។

ជាក់ស្ដែង គ្រាន់តែផ្ទុះរឿងនេះភ្លាម នារីដែលល្បីថាជាភរិយាកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ក៏បានចេញមុខមកស្រាយការពិតភ្លាមៗថា ៖ « អរគុណដែលបានចុះផ្សាយ ទាំងអស់នេះ គឺជាកម្រង រូបថតដែល នាងខ្ញុំបានចូលរួម សម្តែងក្នុងបទ គ្មានអ្នកណាល្អជាងប្រពន្ធ របស់បង ខេមរៈ សិរីមន្ត ហើយនឹងត្រៀមចេញ MV ឆាប់ៗ មានគ្រប់រូបភាពពីជីវិតប្តីប្រពន្ធ ដែលឆ្លុុះបញ្ចាំងពី ទិដ្ឋភាពនៃសង្គម»

គួរបញ្ជាក់ដែរថា កញ្ញា នៅ សូនីតា ជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពមួយរូប ក្នុងសង្គមសិល្បៈ ហើយថ្មីៗនេះដែរ កញ្ញា រូបស្រស់ម្នាក់នេះ ត្រូវបានចាប់គូរសម្ដែង ជាមួយ លោក សិរីមន្ត ដែលតម្រូវឲ្យដើរតួជាភរិយា ទើបធ្វើឲ្យ ទស្សនិកជនមួយចំនូន  មានការយល់ច្រឡំ ក្រោយពេលឃើញរូបភាព បែបនេះ៕

លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត និងកញ្ញា នៅ សូនីតា សម្ដែងក្នុងចម្រៀងថ្មី
កញ្ញា នៅ សូនីតា
កញ្ញា នៅ សូនីតា