រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ អញ្ជើញជាអធិបតីភាព​ក្នុងពិធីបេីកជាផ្លូវការ នូវវេទិកាអាស៊ី-អឺរ៉ុប​ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ និងអន់គុណភាព​ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ នារសៀលម៉ោង​ ១៥ និង០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ នឹងអញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកជាផ្លូវការ នូវវេទិកាអាស៊ី-អឺរ៉ុប​ ស្តីពី ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ​ និងអន់គុណភាព​ តាមប្រព័ន្ធវីដេអូ​។

ក្នុងសេចក្តីជូនព័ត៌មាន ខាងលើបានបញ្ជាក់ថា វេទិការនេះនឹងផ្តោលើប្រធានបទសំខាន់ៗ ​. បន្ទុករបស់ពិភពលោកនៃវិបត្តិជំងឺកូវី១៩ អភិក្រមពហុវិស័យគោលនយោបាយនិងអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនិងអន់គុណភាព។

​. យន្តការរបស់អាស៊ី​-អឺរ៉ុបសម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនិងអន់គុណភាព, ​. កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការនិង និង៤​. ការស្នើអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនិងអន់គុណភាពជូនកិច្ចប្រជុំកំពូលអាស៊ី​-អឺរ៉ុបលើកទី ១៣។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមរបស់ឧត្តមមន្ត្រីសុខាភិបាល ទួលបន្ទុកគោលនយោបាយឱសថនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសមកពីតំបន់អាស៊ីអឺរ៉ុបចំនួន ៥១ ប្រទេសរួមទាំងអគ្គលេខាធិការដ្ឋានអាស៊ាននិងលេខាធិការដ្ឋានអឺរ៉ុបសរុបប្រមាណ ៣០០ នាក់

កិច្ចប្រជុំក៏នឹងពិភាក្សាដាក់ស្នើអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនិងអន់គុណភាពដើម្បីដាក់ជូនប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង ៥១ អនុម័តនៅក្នុងប្រជុំកំពូលអាស៊ី​-អឺរ៉ុបលើកទី ១៣ ដែលត្រូវបានលើកទៅធ្វើនៅឆ្នាំក្រោយនៅព្រះរាជាណាចក្រកម្ពុជាដោយសារការរាតត្បាតនៃជំងឺកូវី១៩៕

ដោយ៖ Micheal