សាន ផានិត ពន្លះអ្នកដែលសម្រុកចេញបទចម្រៀងទាំងងងឹតងងល់

តារាចម្រៀងជើងចាស់ម្ចាស់បទ “ទូរសព្ទប្រាប់ផង” លោក សាន ផានិត ប្រហែលជាអត់ទ្រាំមិនបាន ក៏បានចេញមុខពន្លះដល់អស់តារាចម្រៀងដែលសម្រុកចេញបទចម្រៀងប្រជែងគ្នាគិតតែរឿងបរិមាណតែខ្វះគុណភាពថាធ្វើឱ្យភពសិល្បៈមានភាពច្របូលច្របល់។

តារាជើងចាស់រូបនេះ បានសរសេរបែបនេះបង្ហោះបង្ហាញអារម្មណ៍ក្នុងបណ្ដាញទំនាក់ទំនងសង្គម ដោយបន្ថែមខ្លឹមសារលម្អិតថា៖ “ពិភពគុនសិល្បៈច្របូកច្របល់នាំគ្នាខ្វល់សម្រុកចេញបទទាំងងងឹតងងល់ប្រជែងគ្នាលើបរិមាណឡើងហឹងត្រចៀក! មួយរយៈនេះ បើថៃវិញមើល៌! ប៊ឺត និងSek Loso ១ ឆ្នាំទៅ ៣ ឆ្នាំគេចេញតែ ១អ៊ាល់ប៊ុម ១២បទ និង ១ទម្រង់សមត្ថភាព អ្នកpopគឺpop អ្នកRock គឺRock អ្នកស្រែគឺស្រែ គេចេះចែកគ្នារស់ ថាក្មេងទៅវាល្ងង់មហិច្ចតា យើងចាស់ហ្នឹងវាលោភលន់ដែរហ្នឹង ស្អីក៏ចេះតែច្រៀងកើតគ្មានខនសឹបនិងទំនុកចិត្តខ្លួនឯងសោះ”

គួរបញ្ជាក់ថា មួយរយៈនេះមិនមែនមានតែលោក សាន ផានិត ម្នាក់ប៉ុណ្ណោះទេ ដែលចេញមុខបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយវិស័យចម្រៀងក្នុងស្រុកនោះ សូម្បីតែលោក សុខ ជំនោរ អ្នកនិពន្ធល្បីឈ្មោះក៏ពោលថា ចម្រៀងឥឡូវពីរោះឬមិនពីរោះគឺអាស្រ័យលើអ្នកកាសែតមិនអាជីពសរសេរលើកជើងដែរ៕

ដោយ៖ ភូមិន្ទ