ចូលរួមត្រេកអរ! បុរសចិត្តធម៌ចូលចិត្តជួយអ្នកក្រីក្រ ឯកឧត្តម ដួង តារា ចូលរោងការហើយ តែកុំមើល ក្នុងពិធី រៀបចំស្អាតខ្លាំង

ភ្នំពេញ៖ កាលពីយប់មិញនេះ អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជំនួយការ សម្តេចតេជោ ហ៊ុន សែន  ឯកឧត្តម ដួង តារា បានរៀបចំ ពិធីអាពាហ៍ពិពាហ៍ ជាមួយនឹង លោក ជំទាវ យ៉ាងអធិកអធម។

ចំពោះពិធីរៀបការ របស់ឯកឧត្តម សុទ្ធតែ មានភ្ញៀវលំដាប់ៗ នៅក្នុងសង្គម បានចូលរួម ពិសេស​មានវត្តមានដ៏ខ្ពង់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជាកិត្តិយស ចូលរួមក្នុងកម្មវិធីផងដែរ ។ ក្នុងនោះ ក៏មានតារាមួយចំនួនតូច ដូចជា អ្នកនាង ស៊ឹម សូលីកា និង ថៃ នារីសុជាតា តែប៉ុណ្ណោះ ដែលមានវត្តមាន ក្នុងពិធី។

អ្វីដែលសំខាន់ មង្គលការ របស់ឯកឧត្តម ដួង តារា បានរៀបចំ យ៉ាងស្រស់ស្អាត ដូចជាឋានសួគ៌ ដែលមានផ្កាពាសពេញ ចាប់តាំងពីមុខរោង ទៅដល់ពិធីខាងក្នុង។ ជាពិសេស គ្រប់យ៉ាង នៅក្នុងកម្មវិធី សុទ្ធតែរំលេចទៅដោយពណ៌ខៀវ និងពណ៌មាស ទាំងអស់ តែម្តង។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ដួង តារា ត្រូវបានមហាជន ស្គាល់ខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយ ក៏ព្រោះតែលោក ចូលចិត្តជួយអ្នកក្រីក្រ ជាពិសេស នៅពេលដែល លោក ប្រទះឃើញ អ្នកលក់ដូរ ដែលមានជីវភាពលំបាក គឺឯកឧត្តម តែងតែទិញ របស់របរទាំងនោះ ទាំងអស់។ មិនតែប៉ុណ្ណោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ក៏ស្រលាញ់ គោរព ឯកឧត្តម មិនធម្មតាដែរ ក៏ព្រោះតែ ឯកឧត្តម មិនចេះប្រកាន់ខ្លួន និង មានភាពរួសរាយ រាក់ទាក់ ជាមួយនឹងមនុស្សគ្រប់គ្នា៕

វត្តមានដ៏ខ្ពង់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ក្នុងពិធីមង្គលការ ឯក ឧត្តម ដួង តារា
ឯកឧត្តម ម៉ុង ឬទ្ធី
ពិធីរៀបចំ ក្នុងមង្គលការ ឯកឧត្តម ដួង តារា និង លោក ជំទាវ
ពិធីរៀបចំ ក្នុងមង្គលការ ឯកឧត្តម ដួង តារា និង លោក ជំទាវ
ពិធីរៀបចំ ក្នុងមង្គលការ ឯកឧត្តម ដួង តារា និង លោក ជំទាវ
ពិធីរៀបចំ ក្នុងមង្គលការ ឯកឧត្តម ដួង តារា និង លោក ជំទាវ
ពិធីរៀបចំ ក្នុងមង្គលការ ឯកឧត្តម ដួង តារា និង លោក ជំទាវ
តារាសម្តែងស្រី សុជាតា ក៏មានវត្តមានក្នុងពិធីដែរ