គំរូល្អ! ទោះនៅទ្រនំផ្សេងគ្នា តែ ខេមរៈ សិរីមន្ត​ និង ព្រាប សុវត្ថិ នៅតែធ្វើរឿងមួយជាមួយគ្នា

បើទោះបីជាលោក ព្រាប សុវត្ថិ ចាកចោលទ្រនំហង្សដែលធ្លាប់តែជាទ្រនំសុខសាន្តជាង ២០ ឆ្នាំ និងចុះចោលដៃគូប្រកួតប្រជែងកេរ្តិ៍ឈ្មោះក្នុងវិស័យចម្រៀងដ៏ស្វិតស្វាញគឺលោក ខេមរៈ សិរីមន្ត​ ក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរនៅតែមានមុខជំនួញដីធ្លីរួមគ្នានិងតែងតែមានដំណើរកម្សាន្តរួមគ្នាបង្ហាញពីចំណងមិត្តភាពដ៏ប្រសើរបំផុត។

យោងតាមការបង្ហោះរូបភាពពីលោក ហេង ឡុង គូស្នេហ៍អ្នកនាង ចន ចន្ទលក្ខិណា ​បានឱ្យដឹងថា លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត គឺនៅតែរាប់អានគ្នាដូចបងប្អូនគ្មានប្រែប្រួល។ ដោយឡែក ចំពោះលោក ព្រាប សុវត្ថិ ផ្ទាល់លោកក៏ធ្លាប់បានបញ្ជាក់ដែរថា រវាងលោក​និង លោក ខេមរៈ សិរីមន្ត គឺគ្មានរឿងល្អក់កករកាច់កុងគ្នាអ្វីនោះឡើយ។ ដោយឡែក ចំពោះការប្រកួតប្រជែងក្នុងទីផ្សារចម្រៀង គឺជាការខំប្រឹងដើម្បីច្បាមយកប្រជាប្រិយភាពរៀងៗ ដែលនេះជារឿងធម្មតាសម្រាប់តារាចម្រៀងទូទៅ។

ងាកមកប្រជាប្រិភាពក្នុងពេលបច្ចុប្បន្ន បើទោះបីគ្រានេះបទចម្រៀងលោក ព្រាប សុវត្ថិ មានភាគរយនៃការរិះគន់ច្រើនជាងលោក ខេមរៈ សេរីមន្ត ក៏ពិតមែន ប៉ុន្តែយើងនៅមិនទាន់ដឹងថា ខេមរៈ សិរីមន្ត នឹងអាចវ៉ាដាច់ ព្រាប សុវត្ថិ ឬយ៉ាងណានោះទេ ព្រោះថាអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra ធ្លាប់បានឱ្យដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ៕

ដោយ៖ ភូមិន្ទ