ទូរទស្សន៍ឆ្លាត 4K 120Hz របស់ ​Oppo នឹងត្រូវ​ប្រកាសចេញ​នៅខែក្រោយ

ក្រុមហ៊ុន Oppo កំពុងតែត្រៀមនឹង​បញ្ចេញទូរទស្សន៍ឆ្លាតថ្មីមួយដែលមានសមត្ថភាពអាចបង្ហាញវីដេអូក្នុងកម្រិត 4K ល្បឿន 120fpsជាមួយនឹងពណ៌រស់រវើក។ ម៉ូឌែលថ្មីនេះនឹងត្រូវចេញនៅខែក្រោយប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុននៅតែមិនទាន់បង្ហាញព័ត៌មានលំអិតរបស់វានៅឡើយទេ។

យោងតាម Digital Chat Station បានអោយដឹងថាទូរទស្សន៍ Oppo Smart TVនេះនឹងមាន២ទំហំគឺ៥៥អ៊ីញ និង ៦៥អ៊ីញ។ ម៉ូឌែលទាំងពីរនេះនឹងប្រើប្រាស់បន្ទះQuantum Dot panels ដែលអាច​បង្ហាញ​រូបភាពក្នុងកម្រិត 4K​ ដែលមានល្បឿន ១២០Hz។ ព័ត៌មានអំពីតម្លៃមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេប៉ុន្តែសម្រាប់ម៉ូដែល ៥៥អ៊ីញ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃសមរម្យ។

ដោយ៖ Vireak