Power Bank របស់ក្រុមហ៊ុន Huawei ដែលមានកម្លាំងសាកល្បឿន 66W បង្ហាញខ្លួនមុន Mate 40

អ្នកលេចធ្លាយ Weibo ដ៏ល្បីល្បាញទើបតែចែករំលែកតារាងទិន្នន័យដែលបង្ហាញពីPower Bank​រ របស់ Huawei ដែលមានសមត្ថភាពសាកថ្មបានដល់ទៅ ៦៦W។ ហើយចំពោះល្បឿនមួយនេះគឺមិនទាន់មានទូរសព្ទ Huawei ណាមួយគាំទ្រល្បឿនសាកយ៉ាងលឿនដូច្នេះទេ ដែលនេះទំនងជាផលិតមកពិសេសម្រាប់ម៉ូឌែល Mate 40 ស៊េរីខាងមុខនេះ។

Power Bank ថ្មីនេះនឹងមានសមត្ថភាពផ្ទុកបាន 12,000 mAh អាចដំណើរការលើ 5V / 9V / 12V / 15V  3A ផងដែរ ហើយក៏អាចប្រើលើស្តង់ដារសាកថ្មចាស់របស់ក្រុមហ៊ុន Huawei និង Honor ក្នុងល្បឿន 22.5W, 44W និង 55W។

ដោយ៖ Vireak