អាសូរណាស់! ពៅ បញ្ញាពេជ្រ បង្ហាញអារម្មណ៍ពិតក្រោយអង្គុយលើកៅអី ១៣ ឆ្នាំ

អតីតតារាចម្រៀងសំនៀងបែបរៃកណ្ដឹង ពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនពិការអង្គុយកៅអីរុញអស់រយៈពេល ១៣ ឆ្នាំមកហើយ។ ឆ្លងកាត់របត់ជីវិតដ៏ជូរចត់ខ្លោចផ្សាមកនេះ តារារូបនេះមានការស៊ូអត់ធ្មត់ខ្ពស់បំផុតទម្រាំរក្សាបានដង្ហើមសម្រាប់ដកមកទល់សព្វថ្ងៃនេះ។

ថ្មីៗនេះ ដោយធុញថប់នឹងជីវិតលើរទេះរុញពេក នាងក៏បានព្រលយសារបង្ហាញអារម្មណ៍ពិតប្រាប់មហាជនឱ្យដឹងថា៖ “បើសិនបងប្អូនជាខ្ញុំ ធុញទេ? បើអង្គុយចឹង 13ឆ្នាំ ហើយ ចម្លើយក្នុងចិត្តខ្ញុំ ខ្ញុំធុញណាស់ ប្រឹងដែរ ឱ្យចាកឆ្ងាយដែរ តែដូចអស់កម្លាំង”

គួរបញ្ជាក់ឱ្យដឹងថា កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវបានឧក្រិដ្ឋជនពីរនាក់ តាមបាញ់ប្រហារនៅចំកណ្តាលទីក្រុងភ្នំពេញ ពេលនាងចេញពីរថយន្ត នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧កន្លងទៅនេះ។ ក្រោយព្យាបាលមុខរបួសអស់ប្រាក់យ៉ាងសន្ធឹកសន្ធាប់នាងក៏ធ្លាក់ខ្លួនពិការ និងរស់ជាមួយជំងឺមិនអាចព្យាបាលបាន អស់រយៈពេល ១៣ ឆ្នាំមកហើយ បើគិតមកទល់ពេលនេះ៕

ដោយ៖ ភូមិន្ទ