ឃាត់ខ្លួនជនជាតិចិនពីររូប ពីបទចោរកម្មនៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ បើតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ បានឲ្យដឹងថា នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិចិនពីបទចោរកម្មលួច ម៉ូតូ១គ្រឿងរបស់ជនរងគ្រោះឈ្មោះ Yu Junwen ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់។

ជនសង្ស័យទាំងពីរមានឈ្មោះ៖ ១. ឈ្មោះ Zhu Jijiang អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាជនដៃដល់ និង២​. ឈ្មោះ He Pengfei អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកសមគំនិតផ្តល់ទីតាំងទុកផលនៃអំពើលួច។

វត្ថុតាងចាប់យកបានរួមមាន ម៉ូតូ៤គ្រឿង ផលនៃអំពើលួច ១គ្រឿងរបស់ជនរងគ្រោះ, ៣គ្រឿងគ្មានឯកសារ,ដង្កាប់បូមសម្រាប់កាត់ដែកចំនួន៣ដើម,ទូរស័ព្ទដៃ២គ្រឿង,ដែកកូនសោររាងអក្សរតេ១ដើម និងដែកសំប៉ែតជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសចំនួន២ដើម ៕ ដោយ៖ Micheal