សមត្ថកិច្ចចុះបង្ក្រាបទីតាំងទទួលបញ្ចាំដ៏ធំមួយកន្លែង ដកហូតបានម៉ូតូ អត់ពន្ធ១១គ្រឿង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំជនសង្ស័យលួច កាច់សោរ.កម៉ូតូ មកចង្អុលលបង្ហាញ ទីតាំងដែលយកម៉ូតូលួចបានមកដាក់បញ្ចាំ នៅចំណុចផ្ទះលេខ 4C ផ្លូវលេខ១៨៦ ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមលោកលោកវរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោកបានបញ្ជាក់ឲ្យដឹងថា មុននឹងមកឆែកទីតាំងខាងលើ កម្លាំងជំនាញរបស់លោក បានស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចកាច់សោរ.កម៉ូតូ បានកាលពីថ្ងៃទី២៨ កញ្ញា កន្លងនេះ ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូស ម៉ូតូចំនួន១១គ្រឿង ម៉ូតូអត់អាគុយ មួយគ្រឿង យកទៅពិនិត្យនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីត្រួតពិនិត្យឯកសារ ថាតើម៉ូតូណាខ្លះ អត់ឯកសារ និងខ្លះទៀត អាចនឹងជាផលចោរកម្ម។ ចំណែក ម្ចាស់ទីតាំងយកទៅសួរនាំ៕ ដោយ៖ Micheal