គ្រឿងញៀន រួមជាមួយមនុស្ស ៣៨១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំ នៅក្លឹបខារ៉ាអូខេចិនមួយកន្លែង ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ជនជាតិ ចិន ប្រុស ស្រី ចំនួន៣៨១នាក់ ត្រូវ សមត្ថកិច្ច ចម្រុះ ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ឆ្មក់ ចុះ ឆែកឆេរ នៅ ក្នុង ភោជនីយដ្ឋាន ស៊ីនខាយមែន មួយកន្លែងជា កម្មសិទ្ធិ ជនជាតិ ចិន ។

យោងតាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា ថ្ងៃទី ៣០/កញ្ញា/២០២០ វេលាម៉ោង០០ និង៤៥នាទី គណៈមេបញ្ជាការឯកភាពខេត្ត និងកងកម្លាំងចម្រុះក្នុងខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្របសម្រួលដោយលោកព្រះរាជអាជ្ញា សៀង សុខ បានចុះបង្ក្រាបករណីគ្រឿងញៀន និងជួញដូរផ្លូវភេទ នៅភោជនីយដ្ឋានខារ៉ាអូខេចិន ស៊ីនខាយ សៀនមីន (ថៅកែជនជាតិចិន ឈ្មោះ BAO FANGZE) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣៨១នាក់ ស្រី ១៣២នាក់ ដកហូតបានអាវុធខ្លី ម៉ាកសាសតាវ៉ា ០១ដើម, ម៉ាកសូរ៉ាគី ០១ដើម និង គ្រឿងញៀនបានមួយចំនួនធំ ។

សកម្មភាព ឆ្មក់ ត្រួតពិនិត្យ ភោជនីយដ្ឋាន នេះ បានធ្វើឡើងនៅម៉ោង ០និង៤៥ នាទីយប់ រំលង អាធ្រាត្រ ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅក្រុម១៧ភូមិ៤សង្កាត់លេខ៤ ក្រុង/ខេត្ត ព្រះសីហនុ ។សមត្ថកិច្ច បាន ឲ្យដឹងថា ភោជនីយដ្ឋាន ស៊ីនខាយមែន ជា កម្មសិទ្ធិ របស់ឈ្មោះ BAO FANGZE ជនជាតិ ចិន ។ ក្នុងនោះ ក្រុម សមត្ថកិច្ច បាន ឆែកឆេរ និងចាប់ឃាត់ខ្លួនមនុស្សជា ដំណាក់ ៗ ដោយនៅបន្ទប់ជាន់ទី១ និងទី២ មានបន្ទប់ចំនួន២២បន្ទប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៤៥នាក់ (ប្រុស១៥៧នាក់ និងស្រី៨៨នាក់ ) ខ្មែរ២នាក់ (ប្រុស១ស្រី១)។ជា លទ្ធផល រកឃើញអាវុធខ្លីចំនួន២ដើម ១/ម៉ាក(សាសតាវ៉ា)គ្រាប់ចំនួន៨គ្រាប់ ២/ម៉ាក(សូរ៉ាគី) មាន គ្រាប់ ចំនួន៦គ្រាប់។

ដោយឡែកក្លឹបកំសាន្តបន្ទប់ជាន់ទី៣ បានឃាត់ខ្លួនមនុស្សចំនួន១២១នាក់ ប្រុសចំនួន៨២នាក់ ស្រីចំនួន ៣៩នាក់។ ចំណែកបន្ទប់ស្នាក់នៅជាន់ទី៤ ឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ប្រុស១០នាក់ស្រី៥នាក់។សរុបឃាត់ខ្លួនមនុស្សចំនួន៣៨១នាក់ និងដកហូត គ្រឿងញៀន មួយ ចំនួន ធំ ( មិនទាន់ថ្លឹង ) ។

បច្ចុប្បន្នក្រុមជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរក្សាទុកនៅក្នុងភោជនីយដ្ឋានខាងលើ រង់ចាំអនុវត្តនីតិវិធីបន្ត ៕

ដោយ៖ ឈុនហៃ (យុទ្ធ)