ផ្ទុះការតវ៉ាដោយសារប៉ូលីស ដុតសាកសពស្ត្រីជំទង់ ដែលត្រូវគររំលោភដោយគ្មានការអនុញ្ញាត ពីក្រុមគ្រួសារ

(អន្តរជាតិ)៖ ក្រុមគ្រួសារក្មេងជំទង់ម្នាក់ ជាជនរងគ្រោះដោយសារការចាប់រំលោភផ្លូវភេទ ពីសំណាក់ក្រុមអ្នកលេង នៅក្នុងប្រទេសឥណ្ឌា បានធ្វើការចោទប្រកាន់ក្រុមប៉ូលីសថា បានដុតសាកសពនាងចោលនាពាក់កណ្តាលយប់ ដោយគ្មានការអនុញ្ញាត ពីក្រុមគ្រួសារ។

ក្មេងស្រីជំទង់វ័យ ១៩ឆ្នាំនេះ បានស្លាប់កាលពីថ្ងៃអង្គារ ក្នុងមន្ទីរពេទ្យ Safdarjung នៃទីក្រុងដេលី គឺ២សប្តាហ៍ ក្រោយពីនាងត្រូវបានពួកពាលចាប់បង្ខាំង វាយធ្វើបាប និងចាប់រំលោភលើរាងកាយក្នុងទីក្រុងHathras រដ្ឋអ៊ូតា ប្រាដេស។

ដោយសារតែបញ្ហានេះ បានធ្វើឲ្យប្រជាជននៅតំបន់នោះ មានការខឹងសម្បារយ៉ាងខ្លាំងហើយប្រមូលគ្នា ធ្វើការតវ៉ាដ៏ហិង្សានៅខាងក្រៅមន្ទីរពេទ្យ និងបានស្រែកថា ព្យួរកពួកអាចាប់រំលោភទាំងអស់នោះទៅ។

ប៉ុន្តែការតវ៉ានេះ បានធ្វើឲ្យប៉ូលីសនៅទីក្រុងដេលី ចាប់ខ្លួនអ្នកចូលរួមជាច្រើននាក់ ក្រោយពីអ្នកតវ៉ាបានដុតរូបសំណាក និងទាមទារឲ្យផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ និងគ្រួសាររបស់នាង៕ ដោយ៖សារឹទ្ធ(Micheal)