គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចសោះ មន្ត្រីយោធាជើងល្អម្នាក់ផឹកស្រវឹងជោគជាំទាំងថ្ងៃ ចុះពីឡានមកវាយ និងជេរបញ្ចោរគេកប់ៗមាត់

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ អូរដឹម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ  មន្ត្រីយោធាជើងល្អម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ និយាយស្តាប់គ្នាលែងចង់បាន បានចុះពីលើរថយន្ត រួចជេរបញ្ចោរគេកប់ៗមាត់ និងវាយគេថែមទៀត គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ ។

ចំពោះករណីនេះដែរ យោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន Sky News ទទួលបាននៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ គឺមន្ត្រីយោធាវ័យចំណាស់រូបនេះ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជិះឡានម៉ាក Morning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-7402 ។

ក្នុងហេតុការណ៍នេះមន្ត្រីយោធារូបនេះចង់ប្រព្រឹត្តអំពើហិង្សាលើអ្នកដទៃជាញឹកញាប់ តែបានអ្នកដំណើរឃាត់ជាប់ជានិច្ច ។បញ្ហានេះសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងជួយវែកមុខមន្ត្រីយោធាដែលស្រវឹងជោគជាំ ហើយប្រើអំពើហិង្សាលើប្រជាពលរដ្ឋផង ៕

សម្រួលអត្ថបទ ៖ S.T