Hacker ជនជាតិរុស្សីដែល​បាន​ Hack វែបសាយ LinkedIn និង Dropbox ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ 88 ខែ

Hacker ជនជាតិរុស្សី លោក Yevgeniy Nikulin អាយុ ៣២ ឆ្នាំត្រូវបានផ្តន្ទាទោស ជាប់គុក 88 ខែ កាលពីខែកក្កដា ដោយបានលួចចូលទាញយកទិន្នន័យ ចេញពីវេបសាយរបស់ក្រុមហ៊ុន LinkedIn និង Dropbox ។ ចំណែកឯបុរសម្នាក់នេះ ត្រូវបានប៉ូលីសនៃសាធារណរដ្ឋឆែក ធ្វើការចាប់ខ្លួនកាលពីអំឡុងឆ្នាំ 2016 ហើយទើបបានឡើងតុលាការ នៅឯសហរដ្ឋអាមេរិក ក្នុងពាក់កណ្ដាលឆ្នាំ 2020 កន្លងទៅនេះ។

បើយោងតាមព្រះរាជអាជ្ញាសហព័ន្ធ គឺបានចង្អុលបង្ហាញឲ្យឃើញថា លោក Yevgeniy Nikulin បានលួចទិន្នន័យរបស់អ្នកប្រើប្រាស់វេបសាយ LinkedIn និង Dropbox បានរហូតដល់ទៅចំនួនខ្ទង់ 117 លានគណនីឯណោះ។ យើងក៏បានដឹងបន្ថែមទៀតថា គាត់បានធ្វើសកម្មភាពនេះ នៅឯរាជធានីម៉ូស្គូ ប្រទេសរុស្សី ដោយបានលួច Hack ចូលទៅកុំព្យូទ័ររបស់ក្រុមហ៊ុនទាំងពីរនេះ ហើយដំឡើងកម្មវិធីមេរោគចូល ដើម្បីអាចអនុញ្ញាតឲ្យបញ្ជាពីចម្ងាយបាន រួចក៏ប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ដូចជាប្រព័ន្ធ Databases ប្រមូលផ្ដុំពាក្យសម្ងាត់ ដែលត្រូវបានលាក់តាមអ៊ិនគ្រីប (Encrypted) ជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ គាត់ក៏បានព្យាយាមលួចផ្ញើសារ ទៅកាន់ក្រុម Hackers ដទៃទៀត ព្រមទាំងអ្នកចូលដៃជាមួយ ដើម្បីឲ្យប្រុងប្រយ័ត្នថែមទៀតផង។

ដោយ៖ Vireak

ប្រភព៖ Bloomberg