មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ២នាក់ ធ្វើសកម្មភាពពីស្រុកកំរៀង មកជាប់អន្ទាក់សមត្ថកិច្ច នៅស្រុកសំពៅលូនវិញ

(បាត់ដំបង)៖ បើតាមសេចក្តីរាយការណ៍ពី នគរបាលមូលដ្ឋាន បានឲ្យដឹងថាជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤ នឹង៣០នាទីទាបភ្លឺថ្ងៃ២៩ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលស្ថិតនៅត្រង់ចំណុចភូមិថ្មី ឃុំបឹងរាំង ស្រុកសំរោង ខេត្តបាត់ដំបង ត្រូវបានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកងកម្លាំង ធ្វើសកម្មភាពល្បាតពេលយប់ ឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ នៅត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីកំពុងប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
ជនសង្ស័យទាំងពីរមានឈ្មោះ៖ ១.ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និង២.ឈ្មោះ គុជ ផុន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងជាប់ខ្លួនមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០០៨ បិតតែមឆ្នាំ២០១២, ដែកអក្សរ( តេ T)ម្រាប់កាច់សោរម៉ូតូចំនួន ០៦ដើម, កន្ត្រៃកាត់ដែកចំនួន០១, ដង្កាប់ចំនួន០១, កូនកាំបិទចំនួន ០២, ដែកទួលវីសចំនួន ០៣, ដែកឆាបដងឈើចំនួន ០១, កូនសោរសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០៧ ដើម, សោរម៉ូតូហុងដាចំនួន០៣, កាំបិតខ្វែវដងឈើចំនួន ០១និងកាំបិតចុងស្រួចដងឈើចំនួន០១, ដែកកេះចំនួន ០៣, ម្ជុលខ្ទាស់ចំនួន០៥, ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០១កូនថង់ និងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ជនសង័្សយជាមុខសញ្ញាទាំងពីរនាក់បានចេញពីស្រុកកំរៀង ដើរធ្វើសកម្មភាពដោយមិនកំណត់គោលដៅទេ ដោយឆ្លងកាត់ពីស្រុកកំរៀង ចូលដល់ស្រុកព្រឹករហូតមកដល់ស្រុកសំពៅលូនក៏ពើបប្រទះនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចនាវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី ៣០ខែ កញ្ញាឆ្នាំ២០២០ ។

គួរបញ្ជាក់ដែរថានៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេជាមុខសញ្ញាដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសាស្រ្តស្រុកទាំងបីខាងលើ ហើយសកម្មភាពលួចរបស់គេគឺ លួចយកទ្រព្យសម្បត្តិណាដែលម្ចាស់ទ្រព្យទុកដាក់ដោយមិនមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ហើយក្នុងមូលដ្ឋានស្រុក សំពៅលូនពួកគេទើបតែចូលមកធ្វើសកម្មភាពជាលើកដំបូង តែត្រូវសមត្ថកិច្ចបង្រ្កាបបាន ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាកសួរនឹងកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូ៕ ដោយ៖ ប៊ុនថេត(Micheal)