ប្រកាសកម្មវិធីរដូវវប្បធម៌ ក្រោមប្រធានបទ “ការបង្ហាញអត្តសញ្ញាណ៖ ពួកគេ និង/ឬ ពួកយើង”

អង្គការសិល្បៈខ្មែរអមតៈបានប្រកាសពីកម្មវិធី រដូវវប្បធម៌លើកទី២ ដែលមានរយៈពេលពីរខែ គឺពីខែតុលា ដល់វិច្ឆិកា នៅភ្នំពេញ ក្រោមប្រធានបទ «ការបង្ហាញអត្តសញ្ញាណ៖ ពួកគេ និង/ឬ ពួកយើង»។ គោលបំណងនៃកម្មវិធី គឺបំផុសសំណួរក្នុងចំណោម និងរវាងទស្សនិកជន ជាមួយសិល្បករ ព្រមទាំងជំរុញឲ្យមានការជជែកពិភាក្សា ទៅលើការយល់ឃើញរបស់ពួកគេជុំវិញប្រធានបទមួយនេះ។

ដោយមានការចូលរួមពីសិល្បករមកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា សិល្បៈខ្មែរអមតៈនឹងរៀបចំកម្មវិធីសម្ដែងរួមមាន របាំប្រពៃណីដោយសហគមន៍ជនជាតិភាគតិចកួយ មកពីខេត្តស្ទឹងត្រែង របាំសហសម័យ ល្ខោននិយាយ តន្រ្តីបុរាណនិពន្ធថ្មីអមដោយឧបករណ៍ភ្លេងកម្រដូចជាគែន ស្គរជ្វា និងល្ខោនអាននិពន្ធថ្មី។ ក្រៅពីនេះ អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ដោយផ្ទាល់ពី កិច្ចពិភាក្សា និងកម្មវិធីអន្តរសកម្មភាព រួមមាន បទបង្ហាញ សិក្ខាសាលាសិល្បៈ បាឋកថា ដោយមានការចូលរួមដឹកនាំសកម្មភាពដោយសិល្បករ ប្រតិបត្តិករសិល្បៈ អ្នកគ្រប់គ្រងសិល្បៈ ផងដែរ។

កម្មវិធីទាំងនេះ នឹងប្រព្រឹត្តិទៅនៅតាមទីតាំងក្នុងរាជធានីភ្នំពេញ ដូចជានៅឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ចំពោះការសម្ដែងនៅសារមន្ទីរជាតិ នឹងធ្វើឡើងជាពីរប្រភេទ ការសម្តែងពេញ និងការសម្តែងសាកល្បង៕សូមចុចតំណភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិត៖

ONE WEEK LEFT – BOOK YOUR TICKETS NOW BEFORE IT RUNS OUT (English below)នៅសល់តែមួយសប្តាហ៍ទៀតទេ…

Posted by Cambodian Living Arts (CLA) on Friday, September 25, 2020

ដោយ៖ ភូមិន្ទ