ចិត្តដាច់ណាស់! ទារកម្នាក់ត្រូវម្ដាយសម្រាលចោលក្នុងបង្គន់ (មានវីដេអូ)

(កំពង់ស្ពឺ)៖ ប្រទះឃើញទារកទើបនឹងកើតម្នាក់ត្រូវឪពុកម្ដាយបោះបង់ចោលទៀតហើយ នៅទឹកដីខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់របស់លោក ពូ ឈីវ ជាអ្នកដែលខ្នះខ្នែងក្នុងការងារសង្គមមួយរូប។

តាមរយៈខ្សែវីដេអូខ្លីដែលលោក ពូ ឈីវ បង្ហាញនោះបានឱ្យដឹងថា មានស្រ្តីម្នាក់បានបីទារកទើបនឹងកើតនោះ ប្រុងនឹងដឹកតាមម៉ូតូយកទៅមណ្ឌលសុខភាព ដោយបញ្ជាក់ខ្លីៗទាំងចុងមាត់ចុង-ក ថា គាត់បានឃើញទារកនេះនៅក្នុងបន្ទប់ទឹកមួយកន្លែង។ ជាបឋមនេះ យើងគ្រាន់តែដឹងថាទារកនោះនៅមានដង្ហើមនៅឡើយ ប៉ុន្តែមិនទាន់ដឹងថាស្ថានភាពពេលនេះយ៉ាងណាទៅហើយទេ។ ចំពោះព័ត៌មានលម្អិតយ៉ាងណា សូមទស្សនាខ្សែវីដេអូខាងក្រោម៖

ដោយ៖ ភូមិន្ទ