វិភាគអន្តរជាតិ៖ ដូណាល់ ត្រាំ ឬ Joe Biden? តើនឹងមានអ្វីផ្លាស់ប្តូរសម្រាប់អាស៊ាន បន្ទាប់ពីការបោះឆ្នោតនៅអាមេរិក?

មានការឯកភាពគ្នាកាន់តែច្រើនឡើងនៅអាស៊ីអាគ្នេយ៍ថា ភាពតានតឹងរវាងអាមេរិកនិងចិនបញ្ហាសមុទ្រចិនខាងត្បូង និងផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម នឹងមិនបាត់ទៅណាទេបន្ទាប់ពីខែវិច្ឆិកា

ការបរាជ័យរបស់លោក ត្រាំម៍ ក្នុងការតែងតាំងប្រេសិតអាស៊ាន ត្រូវបានគេមើលឃើញថាជាការប្រមាថមួយ ខណៈដែលអ្នកវិភាគសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការស្រាយបញ្ហានានាជាមួយតំបន់តាមរយៈការប្រើកែវភ្នែកនៃការមើលទៅចិនជាគូប្រជែង

នៅពេលអ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិក ត្រៀមខ្លួនបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ខែវិច្ឆិកា កាសែត South China Morning Post កំពុងស្រាវជ្រាវអំពីផលប៉ះពាល់ជាសក្តានុពលដែលអាចកើតមានសម្រាប់ប្រទេសចិន ផ្នែកស្រាវជ្រាវជាឈុតនេះបាននាំឲ្យមើលពីការប្រណាំងប្រជែងតាមរយៈក្រសែភ្នែករបស់ពលរដ្ឋមិនមែនជាតិអាមេរិក ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ដែលធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនទៅ

នៅអាស៊ីអាគ្នេយ៍ អ្នកគិតគូរគោលនយោបាយការបរទេស មិនមានការភាន់ច្រលំទេ ដែលថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន នឹងរលាយបាត់ភ្លាមៗ ក្នុងករណីដែលបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden ទទួលបានជ័យជំនះលើប្រធានាធិបតី ដូណាល់ ត្រាំម៍ ក្នុងការបោះឆ្នោតខែវិច្ឆិកា

ខណៈពេលដែលវាជាទស្សនៈដែលមានជាទូទៅថា នយោបាយដ៏សាហាវរបស់ លោក Trump គឺជាកត្តាជំរុញដ៏សំខាន់ដល់ការប្រជែងគ្នារវាងសហរដ្ឋអាមេរិកចិន មានការរកឃើញថាឥរិយា បថកម្រិតស្មើគ្នាក្នុងចំណោមឥស្សរជនការទូត គឺទស្សនៈដែលថាការប៉ះទង្គិចគ្នាជារឿងជៀសមិនផុតមានន័យថាប្រទេសទាំងនោះត្រូវតែប្រជែងគ្នា មិនថាអ្នកណាចូលកាន់កាប់សេតវិមានទេ។

ខណៈពេលនេះ Biden នាំមុខអ្នកនៅក្នុងតំណែង នៅក្នុងការស្ទង់មតិផ្សេងៗ មានការធ្វើសេចក្តីអត្ថាធិប្បាយខ្លាំងៗ អំពីអ្វីដែលនឹងផ្លាស់ប្តូរសម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងសមាគមអាស៊ាន ដែលមានប្រជាជាតិ ១០ ប្រសិនបើអតីតអនុប្រធានាធិបតីក្លាយជាអ្នកទទួលជ័យជម្នះ។

អតីតអ្នកការទូតជាន់ខ្ពស់សិង្ហបុរីឈ្មោះ Bilahari Kausikan បានលើកឡើងយ៉ាងខ្លីនៅក្នុងការពិភាក្សាតាមអ៊ិនធើណេត នាពេលថ្មីៗនេះថាការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងចិនមិនមែនគ្រាន់តែមកពីរឿង លោក Trump ប៉ុណ្ណោះទេ។ ខ្ញុំគិតថា ឥលូវនេះ វាជារឿងសំខាន់នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ហើយនឹងក្លាយជារឿងធំនៃទំនាក់ទំនងអន្តរជាតិ

អ្នកការទូតអាស៊ីអាគ្នេយ៍ដែលតាំងនៅក្រុងវ៉ាស៊ីនតោនម្នាក់ និយាយក្នុងលក្ខខណ្ឌជាអនាមិក ថា មានទស្សនៈឯកភាពគ្នានៅក្នុងប្រទេសរបស់ពួកគេ ហើយនៅក្នុងរង្វង់អ្នកកាន់ការអាស៊ីអគ្នេយ៍ នៃក្រុងវ៉ាស៊ីនតោនថា គោលនយោបាយភាគច្រើនរបស់ លោក Trump ចំពោះប្រទេសចិន នឹងត្រូវរក្សាទុកដោយ លោក Biden ប្រសិនបើគាត់ឈ្នះជាប្រធានាធិបតី។

ក្នុងសេណារីយ៉ូបែបនេះ តើយើងនិយាយពីពន្លឺអ្វីទៅ (ក្តីសង្ឃឹមអ្វីទៅ) នៅចុងម្ខាងទៀតនៃរូងភ្នំ? អាស៊ីអាគ្នេយ៍នឹងបន្តមានអារម្មណ៍ឈឺចាប់ ដរាបណាសហរដ្ឋអាមេរិកនិងចិន នៅតែឈ្លោះប្រកែកគ្នា ការនិយាយដូចនេះ គ្មានហេតុផលណាមួយដែលប្រទេសក្នុងអាស៊ាន គួរនឹងបញ្ឈប់ការចងក្រងបញ្ជីនៃគោលបំណងសម្រាប់អនាគតនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកឆ្ពោះមកតំបន់នោះទេ។

លោក ពូ សុធីរៈ អតីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងជាទីប្រឹក្សាគោលនយោ បាយការបរទេសរបស់រដ្ឋាភិបាលរបស់លោក បានប្រាប់កម្មវិធី This Week in Asia ថា លោកមានក្តីសង្ឃឹមថាក្រុងវ៉ាស៊ីនតោននឹងរកវិធីនានាដើម្បីដោះស្រាយកិច្ចការជាមួយតំបន់នេះដោយខ្លួនឯង ជាជាងតាមរយៈកែវភ្នែកនៃការប្រណាំងជែងរបស់ខ្លួនជាមួយប្រទេសចិន។

លោក ពូ សុធីរៈ បាននិយាយថាមិនដែលមានគោលនយោបាយការបរទេសរឹងមាំនិងផ្តោតអោយចំៗដែលបានរចនាឡើងដោយសហរដ្ឋអាមេរិកសម្រាប់អាស៊ាន ឬសម្រាប់ប្រទេសសមាជិកអាស៊ានមួយចំនួនខ្លះនោះទេ, កម្ពុជាជាឧទាហរណ៍ប្រសិនបើមានវិញ ក៏គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអាស៊ីអាគ្នេយ៍ មិនមានសង្គតភាពទេ ហើយអាចនឹងផ្លាស់ប្តូរដោយគ្មានការជូនដំណឹង មេដឹកនាំជាតិទាំងឡាយ ក៏បានផ្តល់ទស្សនៈរបស់ពួកគេលើការផ្លាស់ប្តូរនានា ដែលពួកគេសង្ឃឹមថានឹងបានឃើញនៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិកបន្ទាប់ពីថ្ងៃទី ខែវិច្ឆិកា។

នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនលុង ក្នុងបទសម្ភាសន៍មួយជាមួយ ក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) ជាក្រុមពិចារណាយុទ្ធសាស្ត្រនៃសហរដ្ឋអាមេរិកកាលពីខែកក្កដា ត្រូវបាន សួរថា តើលោកនឹងនិយាយអ្វីទៅលោក Biden ឬលោក Trump ប្រសិនបើអ្នកទាំងនេះទូរស័ព្ទមកសូមការផ្តល់យោបល់របស់គាត់ នៅក្រោយថ្ងៃបោះឆ្នោត។

ជាដំបូង លោកបាននិយាយថាការស្នើសុំធំគឺអោយក្រុងវ៉ាស៊ីនតោន ធ្វើឱ្យមានស្ថេរភាពនូវទំនាក់ទំនងជាមួយចិន ដូច្នេះអាស៊ីអាគ្នេយ៍ អាចមានបរិស្ថានមួយដែលមានសុវត្ថិភាពនិងអាចព្យាករណ៍បាន ដែលយើងចិញ្ចឹម និងដឹកនាំជីវិតរបស់យើង បន្ទាប់មកទៀត លោកមានក្តីសង្ឃឹមថា រដ្ឋបាលថ្មីនឹងអភិវឌ្ឍការមូលមតិគ្នាទ្វេភាគីលើគោលនយោបាយទ្វីបអាស៊ី។

ដូចជាលោក Lee Kuan Yew ជាឪពុករបស់លោកដែរ ដែលជាមេដឹកនាំឯករាជ និងត្រូវបានមជ្ឈដ្ឋានយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាអ្នកអោយសូរសញ្ញាដ៏សំខាន់សំរាប់គោលនយោបាយនៅទ្វីបអាស៊ី លោកនាយករដ្ឋមន្រ្តី លី សៀនលុង បាននិយាយថាមិនត្រឹមតែធ្វើអ្វីដែលត្រូវសម្រាប់រដ្ឋបាលរបស់អ្នកទេ (ប៉ុន្តែ) ធ្វើឱ្យមានការមូលមតិគ្នា ដូច្នេះគោលនយោបាយនឹងស្ថិតស្ថេរបន្តលើសពីរដ្ឋបាលរបស់អ្នក ហើយប្រជាជនអាចរៀបចំផែនការ និងអាចពឹងផ្អែកលើវាបាន

ការស្នើសុំចុងក្រោយរបស់ លោក លី សៀនលុង គឺចង់ឲ្យសហរដ្ឋអាមេរិករកផ្លូវវិលមកវិញចំ ពោះភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីស៊ីហ្វិក បង្កើតឡើងដោយអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ លោក Trump បានបោះបង់ចោល TPP តែក្នុងពេលប៉ុន្មានថ្ងៃនៃការចូលកាន់តំណែង បន្ទាប់ពីបានធ្វើយុទ្ធនាការស្តីអំពីកម្មវិធីនយោបាយគិតពីអាមេរិកជាមុនហើយបានអះអាងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់កម្មករអាមេរិក។ ប្រទេសចំនួន ១១ ផ្សេងទៀតដែលបានគាំទ្រ TPP ចាប់តាំងពីពេលនោះមក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានឈ្មោះថាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។

ប្រសិនបើសហរដ្ឋអាមេរិកអាចរកច្រកដោយនយោបាយត្រឡប់មកវិញ ហើយចូលរួមជាមួយកិច្ចព្រមព្រៀងនោះ សហរដ្ឋអាមរិកមិនត្រឹមតែជំរុញផលប្រយោជន៍សហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ុណ្ណោះទេតែក៏កំពុងកំណត់ថាមវន្តនៅក្នុងតំបន់ ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការនិងវិធានត្រឹមត្រូវដែលនឹងជួយតំបន់អោយធ្វើសមាហរណកម្ម, ដែលនឹងបង្កើតការជឿទុកចិត្ត, ដែលនឹងលើកកម្ពស់ស្តង់ដារពាណិជ្ជកម្ម, និងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី លីសៀនលុង

នៅកន្លែងផ្សេងទៀតក្នុងតំបន់ អ្នកអត្ថាធិប្បាយខ្លះបាននិងកំពុងពិចារណាអំពីផលប៉ះពាល់នៃការបោះឆ្នោតអាមេរិក ជាពិសេសការឈ្នះរបស់ Biden លើផលប្រយោជន៍របស់ប្រទេសនីមួយៗ។ នៅថៃ អ្នកអត្ថាធិប្បាយជំនាញការទូត លោក Kavi Chongkittavorn បានសរសេរនៅក្នុងអត្ថបទ អមវិចារណកថា របស់កាសែត Bangkok Post កាលពីថ្ងៃ កញ្ញាថា គោលនយោបាយរបស់ Biden ចំពោះតំបន់នេះ ទំនងថាអាចជាការឆ្លុះបញ្ចាំងពីអ្វីដែលចៅហ្វាយចាស់របស់លោកបានធ្វើ គឺលោកអូបាម៉ា។

លោកបានលើកឡើងពីកថាខណ្ឌជាច្រើននៅក្នុងកម្មវិធីនយោបាយនៃគណបក្សប្រជាធិបតេយ្យ ដែលប្រើជាកម្មវិធីនយោបាយមិនជាប់កាតព្វកិច្ចរបស់លោក Biden ដោយបញ្ជាក់ថា សហ រដ្ឋអាមេរិក អាចនឹងពង្រឹងសម្ព័ន្ធភាពទាំងឡាយនៅអាស៊ី។ ថៃ និងហ្វីលីពីន គឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ក្រុងវ៉ាស៊ីនតោនតែមួយគត់នៅអាស៊ីអាគ្នេយ៍។

Kavi Chongkittavorn បាននិយាយថាប្រសិនបើលោក Biden នឹងឈ្នះតំណែងប្រធានាធិបតីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងថៃ នឹងត្រូវបានផ្តល់នូវការជំរុញបន្ថែម ដែលអាចមានផលប៉ះពាល់កាន់តែធំ

ជាការលេចឡើងជាថ្មីដែរនៅក្នុងការជជែកគ្នាជុំវិញការបោះឆ្នោតសហរដ្ឋអាមេរិក គឺជាបទដ្ឋានថ្មីដែលលោក Trump បានកំណត់សម្រាប់រង្វាស់មូលដ្ឋានមួយ ដែលត្រូវបានប្រើដោយបណ្តាប្រទេសអាស៊ានដើម្បីបញ្ជាក់ពីចំណាប់អារម្មណ៍របស់មហាអំណាចខាងក្រៅ ក្នុងកិច្ចការរបស់ពួកគេ នោះគឺ ការចូលរួមព្រឹត្តិការណ៍ការទូតសំខាន់ៗ។

ចាប់តាំងពីចូលកាន់តំណែងមកលោក Trump បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ម្តងក្នុងឆ្នាំ២០១៧។

ប្រែសម្រួលដោយ៖ ណារី នូ