រដ្ឋបាលខេត្ត​កំពង់ឆ្នាំង សង់​រង្វង់​មូល​ទី​៣​ផ្លូវ​វាង​ក្រុង​ដាក់​រូបសំណាក​នារី​ស្មូនឆ្នាំង​

(​កំពង់ឆ្នាំង​)៖ រូប​នារី​ស្មូនឆ្នាំង​និង​ត្រូវ​បានដាក់​បង្ហាញ​ពី​ស្នាដៃ​នៃ​ការ​ស្មូនឆ្នាំង របស់​អ្នក​ខេត្តកំពង់ឆ្នាំង នឹង​កសាងឡើង​ដាក់​នៅ​រង្វង់​មូល​ផ្លូវបំបែក​វាង​ក្រុង ដែល​ស្ថិតនៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ធ្វើ​ពិធី​សែន​ក្រុង​ពលី​សុំ​ម្ចាស់​ទឹកដី ដើម្បី​បញ្ចុះបឋមសិលា​សាងសង់ ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​លោកជំទាវ ប៊​ន សុ​ភី អភិបាល​ងរ​ង​ខេត្តកំពង់ឆ្នាំង និង លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ត្រី​រាជា​កា​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ។​

បន្ទាប់ពី​សែន​ក្រុង​ពលី​ធ្វើតាម​ទំនៀមទម្លាប់​រួចមក បាន​និមន្ត ព្រះ​ធម្ម​វង្សា​ធិបតី​សុខ ថា​ន ព្រះ​មេគណ​ខេត្តកំពង់ឆ្នាំង និង មន្ត្រី​សង្ឃ​ខេត្ត សូត្រ​ជយ​ន្តោ ប្រោះ​ព្រហ្ម ចម្រើន​សួរ​ស្តី​សិរី​មង្គល ក្នុងពេល​ដំណើរការ​សាងសង់​រង្វង់​មូល​រូបសំណាក​ស្រី្ត​ស្មូនឆ្នាំង​នេះ​ផងដែរ ។ មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​បាន​បញ្ជាក់ថា រូបសំណាក​នារី​ស្មូនឆ្នាំង សង់​នៅលើ​រង្វង់​ផ្លូវបំបែក​ជា​បី ជា​ផ្លូវ​វាង​ក្រុង​ស្ថិតក្នុង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ​៥ ។​

តាមរយៈ​នៃ​ការអនុវត្ត​គម្រោង​នេះ ខេត្តកំពង់ឆ្នាំង មាន​ផ្លូវ​វាង​ក្រុង និង កន្លែង​ទីប្រជុំជន​ចំនួន​៣​កន្លែង ទី​១.​គឺ​ផ្លូវ​វាង​ទីប្រជុំជន​ផ្សារ​ឧ​ត្តុ​ង្គ ឆ្លងកាត់​ស្រុក​សាមគ្គី​មានជ័យ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ដាក់​រូបសំណាក​ព្រះ​គោ​ព្រះ​កែវ​នៅលើ​រង្វង់​មូល​ផ្លូវ​វាង ទី​២.​គឺ​ផ្លូវបំបែក​វាង​ក្រុង អាជ្ញាធរខេត្ត ដាក់​រូបសំណាក​ឆ្នាំង សង់ កំពស់​១៤​ម៉ែត្រ នៅលើ​ផ្ទៃដី​ប្រមាណ​ជា​១​មឺ​ន​ម៉ែត្រក្រឡា ជា​និមិត្តរូប​នៃ​ខេត្តកំពង់ឆ្នាំង និង ទី​៣ គឺ​រូបសំណាក់​នារី​ស្មូនឆ្នាំង ដែល​សង់​នៅលើ​ផ្ទៃដី​ប្រមាណ​ជាង​៣​ពាន់​ម៉ែត្រក្រឡា និមិត្តរូប​ទី​៣​នេះ គឺ​បានបង្ហាញ​អំពី​ស្នាដៃ​របស់​ស្ត្រី​នៃ​ខេត្តកំពង់ឆ្នាំង ដែលមាន​ជំនាញ​ក្នុងការ​ស្មូន​ឆ្នាំង​ប្រកបដោយ​ភាពប៉ិនប្រសព្វ ។ រូបសំណាក​ទាំង​៣​ដែល​បាន​សាងសង់​នេះ ពិតជា​ការបង្ហាញ​អំពី​អត្ត​សញ្ញា​
​ណ​នៃ​ខេត្តកំពង់ឆ្នាំង​ដែលជា​ទឹកដី​ដែល​សំបូរ​ទៅដោយ​ធន ធាន​ធម្មជាតិ និង រឿងព្រេង​ប្រ​វ​តិ្ត​សាស្ត្រ​ជាច្រើន​នាពេល​បុព្វកាល​កន្លងមក ។

​ឯកឧត្តម បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នោះ ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ខេត្តកំពង់ឆ្នាំង​កាន់តែ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ ស្របតាម​កម្មវិធី​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ។ ទាក់ទាញ​បាន​អ្នកវិនិយោគ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ក្រៅពីនេះ​ខេត្តកំពង់ឆ្នាំង គឺជា​ខេត្ត​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ ដូចនេះ​យើង​ត្រូវ​បន្ត​ថែរក្សា និង​អភិវឌ្ឍន៍​នូវ​អ្វី​ដែលមាន​ស្រាប់ ឲ្យ​កាន់តែ​មនា​ការរីកចម្រើន​បន្ថែមទៀត​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​៕ ដោយ​៖​សុ​ក្ខា​រិ​ន