Apple បានបញ្ចេញ watchOS 7.1 ប្រភេទសាកល្បងជាផ្លូវកាដែលនាំយកនូវ watchfacesនិងមុខងារ Blood Oxygenមកវិញម្តងទៀត

Apple បានចេញនូវកំណែអាប់ឌែតនាឡិការអូអេស ៧.១ ជាសាធារណៈបែបសាកល្បងដំបូងកាលពីប៉ុន្មានថ្ងៃមុន ដែលត្រូវបាន​ក្រុមហ៊ុន​ដកចេញនូវ watchfaces និងBlood Oxygen។ ឥឡូវនេះក្រុមហ៊ុនបានចេញកំណែអាប់ឌែតនាឡិការអូអេស ៧.១ ជាសាធារណៈបែបសាកល្បងដំបូងលើកទី២ ដែលបាន​​នាំមុខងារទាំងពីរដែលបាន​បាត់នោះត្រឡប់មកវិញ។

កំណែអាប់ឌែតនាឡិការអូអេស ៧.១ នេះ​មាន​ទំហំ 613MB ហើយ​ដើម្បីអាចតម្លើងបានអ្នក​ត្រូវ​មាន iPhone ដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 14 រួចភ្ជាប់ជាមួយ Apple Watch របស់អ្នក។ បន្ទាប់មកចូលទោកាន់ General > Software Update រួចធ្វើការតម្លើងជាការស្រេច៕

ដោយ៖ Vireak