ទូរស័ព្ទ iPhone 12 ប្រភេទកម្រិតដំបូងនឹងភ្ជាប់មកដោយអង្គផ្ទុកទិន្នន័យចាប់ផ្តើមពីទំហំ 64GB ហើយ​ប្រភេទ Pro នឹងមានអង្គផ្ទុកទិន្នន័យចាប់ផ្តើមពីទំហំ 128GB

ព័ត៌មានចចាមអារាមរបស់ iPhone 12 នៅតែបន្តកើតមាន ហើយព័ត៌មានចុងក្រោយបានបញ្ជាក់ថាទូរស័ព្ទ iPhone 12ប្រភេទកម្រិតដំបូងនឹងភ្ជាប់មកដោយអង្គផ្ទុកទិន្នន័យ​ចាប់ផ្តើមពីទំហំ 64GB ហើយ​ប្រភេទ Proនឹងមានអង្គផ្ទុកទិន្នន័យចាប់ផ្តើមពីទំហំ 128GB។ iPhone 12 ប្រភេទកម្រិតដំបូងនឹងមានពណ៌សរុបចំនួន ៦ រួមមាន៖ ខ្មៅ ស ខៀវ ក្រហម លឿង និង Coral។

ទូរស័ព្ទ iPhone 12 Pro និង 12 Pro Max នឹងភ្ជាប់មកដោយអង្គផ្ទុកទិន្នន័យ​ទំហំ ១២៨ / ២៥៦ / ៥១២ ជីកាបៃ ហើយនឹងមានពណ៌ខ្មៅ ស និងប្រាក់។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាស iPhone 12 របស់ខ្លួននៅថ្ងៃទី ១៣ ខែតុលា។

iPhone 12s ជំនាន់ទី ១ ត្រូវបានគេរំពឹងថានឹងមកដល់នៅថ្ងៃទី ៥ ខែតុលា។ ទូរស័ព្ទ iPhone ដំបូងបង្អស់ដែលនឹងដាក់លក់នៅតាមហាងនឹងមានដូចជា iPhone mini ទំហំ ៥,៤ អ៊ីញរួមជាមួយ iPhone 12 Max ទំហំ ៦,១ អ៊ីញ។

ដោយ៖ ​Vireak