Poco C3 នឹងត្រូវដាក់បង្ហាញនៅថ្ងៃទី ៦ ខែតុលា

ក្រុមហ៊ុន Xiaomi ដាក់ចេញនូវទូរស័ព្ទ Pocophone ដែលមានឈ្មោះហៅថា Poco នៅក្នុងប្រទេសឥណ្ឌា ដែលស្មាតហ្វូនមានឈ្មោះចំនួន ៧ ដូចជា X, F និង Mជាដើម ។ នៅថ្ងៃទី ៦ ខែតុលា Pocoនឹងចាប់ផ្តើមស៊េរីសេថ្មីជាមួយនឹងការបើកដំណើរការ Poco C3 ។

Poco C3 នឹងត្រូវដាក់បង្ហាញនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះនៅម៉ោង ១២ ថ្ងៃត្រង់ (ម៉ោង ៦ និង៣០នាទី ព្រឹក UTC) នៅប្រទេសឥណ្ឌា។ ស្មាតហ្វូននេះត្រូវ​បាន​គេនិយាយតគ្នាថាវានឹងប្រើឈីប Helio G35 SoC មានអេក្រង់ទំហំ 6.53 “HD+ ប្រភេទ LCD និងមានថាមពលថ្ម 5,000 mAh ដែលមានល្បឿនសាកបញ្ចូលត្រឹម តាមរយៈរន្ធ microUSB ។

ផ្នែកការមេរ៉ាវាមានកាមេរ៉ាសរុបចំនួន ៤ គ្រាប់គឺកាមេរ៉ាមុខទំហំ ៥ មេហ្គាភិចស៊ែលនិងកាមេរ៉ា ៣ នៅខាងក្រោយមានកាមេរ៉ាដើមទំហំ ១៣ មេហ្គាភិចស៊ែល  Macro ២ មេហ្គាភិចស៊ែលរី និងសេនស័រជម្រៅ ២ មេហ្គាភិចស៊ែល។

ដោយ៖ Vireak