ឆែក​មើល​រូបរាង​ Huawei P20 ទាំង​បី​ប្រភេទ​ ដែល​ប្រកាស​ចុង​ខែ​មីនា​នេះ

អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី​ឈ្មោះ​ Evan Blass បាន​បង្ហាញ​រូបរាង​ពិត​ប្រាកដ​របស់​ Huawei P20, P20 Pro និង P20 Lite ដែល​គ្រោង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​ ២៧ ខែ​មីនា​ខាង​មុខ។

P20 Lite

P20 Lite

P20 និង P20 Pro មាន​ចំណុច​ខុស​គ្នា​នៅ​ត្រង់​ចំនួន​កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រោយ​ ចំណែក​ឯ​ P20 Lite វិញ​មាន​ស៊ុម​​អេក្រង់​ក្រាស់​ជាង​ P20 និង P20 Pro បន្តិច។ ស្មាតហ្វូន​ទាំង​ ៣ ក៏​មាន​រចនាបថ​អេក្រង់​ឆក​ដូចៗ​គ្នា​ផង​ដែរ។

P20

P20

P20 Pro ជា​​ម៉ូដែល​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​ដោយ​មាន​កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ​ ហើយ​មាន​អេក្រង់​ប្រភេទ​ AMOLED ទំហំ​ ៦ អ៊ីញ ប្រើ​បន្ទះ​ឈីប​ Kirin 970។ ចំណែក​ P20 ​ប្រើ​បន្ទះ​ឈីប​ដូច​ P20 Pro ដែរ​ និង​មាន​អេក្រង់​ទំហំ​​ ៥,៧ អ៊ីញ។ P20 Lite ជា​ប្រភេទ​​តម្លៃ​ធូរ​ថ្លៃ​ ដែល​មាន​បំពាក់​អេក្រង់​ ៥,៦ អ៊ីញ​ និង​ប្រើ​បន្ទះ​ឈីប​ Kirin 659។

P20 Pro

P20 Pro

កន្លង​មក​ក៏​មាន​ការ​លេច​ធ្លាយ​តម្លៃ​របស់​​ស្មាតហ្វូន​ទាំង​ ៣ លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ ដោយ​ P20 Pro មាន​តម្លៃ​ប្រមាណ​ ១ ១១៥ ដុល្លារ, P20 មាន​តម្លៃ​ប្រមាណ​ ៨៤៣ ដុល្លារ និង P20 Lite មាន​តម្លៃ​ប្រមាណ​ ៤៥៨ ដុល្លារ៕