ការក្រោកពីគេង​មុនព្រះអាទិត្យរះ​អាចធ្វើឲ្យ​មនុស្សម្នាក់ៗ​ទទួល​បានអត្ថប្រយោជន៍​ដែលមិនគួរឲ្យជឿ

១. បើសិនអ្នកចង់ទទួលបានរាងដែលស្អាត គួរតែចូលគេងឲ្យបានពីព្រលប់ ហើយក្រោកឡើងឲ្យបានព្រលឹម ទើបអ្នកមិនងាយមានរាងដែលធាត់ មិនស្អាតដូចជាអ្នកដទៃ។
២. ពេលដែលអ្នកក្រោកពីព្រលឹម អ្នកអាចសង្កេតឃើញថា អារម្មណ៍អ្នកនឹងស្រស់ស្រាយជាងពេលដែលអ្នកគេងដល់ថ្ងៃត្រង់ ដែលធ្វើឲ្យអ្នកមួលម៉ៅខ្លាំង។ ដូចនេះ អ្នកនឹងមានអារម្មណ៍បំពេញការងារ ដោយអាចទទួលបានផលល្អ។
៣. អ្នកចង់បង្កើនការចងចាំរបស់អ្នក ចង់មានអារម្មណ៍មូល និងផ្ចង់ក្នុងការបំពេញការងារ អ្នកគួរតែក្រោកពីព្រលឹម នោះអ្នកនឹងអាចទទួលបានលទ្ធផលល្អពីការងារ។
៤. ពេលដែលចូលគេង និងក្រោកពីព្រលឹម ស្បែកថ្មីនឹងឆាប់ដុះឡើងមកជំនួសស្បែកចាស់របស់អ្នក ដោយធ្វើឲ្យស្បែកអ្នកថ្មីជានិច្ច។ ពិសេស រង្វង់ភ្នែកខ្មៅរបស់អ្នក នឹងចាប់ផ្តើមប្រែជាសវិញ។
៥. ប្រព័ន្ធការពាររាងកាយអ្នកនឹងរឹងមាំខ្លាំង ក្រោយពេលដែលអ្នកគេងក្នុងរយៈពេលត្រឹមត្រូវ។ ផ្ទុយទៅវិញ បើអ្នកតែងចូលគេងយប់ជ្រៅ មិនយូរប៉ុន្មានទេ រាងអ្នកនឹងរីកដូចជាធុងទឹកអញ្ចឹង។
៦. ពិសេស ការក្រោកពីព្រលឹម ធ្វើឲ្យអ្នករក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយធ្វើឲ្យអ្នកមានអ្នកជួយច្រើននៅពេលដែលជួបនឹងឧបសគ្គ។ ដូចនេះ អ្នកគួរតែគេងក្នុងម៉ោងដែលត្រូវ ហើយក្រោកក្នុងម៉ោងដែលល្អ ទើបអ្នកអាចទទួលបានរាងកាយដែលរឹងមាំមួយ។
៧. អ្នកនឹងមិនងាយប្រឈមមុខនឹងអាការៈដែលទាក់ទងនឹងសម្ពាធអារម្មណ៍នោះទេ នៅពេលដែលអ្នកក្រោកពីព្រលឹម។ ដូចនេះ អារម្មណ៍អ្នកនឹងមិនងាយចុះឡើងដូចជាអ្នកដែលតែងចូលគេងយប់ជ្រៅនោះទេ។