ឡុង ខេត្ត ឈ្នះ លីន សេងហុង ដោយ​ពិន្ទុ​

(​ភ្នំពេញ​) ៖ ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by Cell card​នា​យប់​ថ្ងៃទី​៣​តុលា​អ្នក​ប្រដាល់​ជើងចាស់​ឡុង ខេត្ត​ក្លិប​ខ្លារខិន​មាន​​រិ​ទ្ធ​បាន​ទម្លាក់​អ្នក​ប្រដាល់​ជើង​ថ្មី​លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​មិន​ឲ្យ​មនា​ន​ឱកាស​ឡើងទៅ​ប្រកួត​ជម្រុះ​ជុំ​ទី​២​ទៀតឡើយ​។​
​ ​
​ការប្រកួត​ដែលមាន​៣​ទឹក​នោះ​ឡុង ខេត្ត​មានប្រៀប​ពេញ​ទាំង​៣​ទឹកតែ​ម្ដង​។ សេងហុង ពិតជា​ក្លាហាន​មែន​តែ​សមត្ថភាព​របស់គេ​​ទាប​ជាង​ឡុង ខេត្ត​ឆ្ងាយ​ណាស់​គេ​ឡើងទៅ​ប្រកួត​ប្រៀបបាន​នឹង​ឡើងទៅ​ធ្វើជា​បាវ​សាក់​ឲ្យ​ឡុង ខេត្ត​វ៉ៃ​តែប៉ុណ្ណោះ​។ ស្ថានភាព​នៃ​ការ​​ប្រកួត​ប្រសិនបើ​ឡុង ខេត្ត មានបំណង​ផ្ដួល​សេង​ហុន​ទឹក​ទី​៣ គេ​ប្រាកដជា​ធ្វើ​បានតែ​គេ​ហាក់ដូចជា​បន្ធូរដៃ​ឲ​អ្នក​ប្រដាល់​ជើង​ថ្មី​រូបនេះ​។​ ​ទោះជា​យ៉ាងណា​ក៏​បន្ទាប់ពី​ប្រកួត​គ្នា​៣​ទឹក​នោះ​ឡុង ខេត្ត​ឈ្នះ​លីន សេងហុង​ដោយ​ពិន្ទុ​។ ឡុង ខេត្ត​បានទទួល​កៅអី​សម្រាប់​​ឡើងទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​ក្នុងខណៈដែល​លីន សេងហុង​ខ្ទាត​ចេញពី​ការប្រកួត​ត្រឹមនេះ​។​
​ ​
​ឡុង ខេត្ត គឺជា​អ្នក​ប្រដាល់​ទី​៦​ហើយ​ដែល​ប្រជែង​បាន​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​២​រីឯ​លីន សេងហុង​ក៏​ជា​អ្នក​ប្រ​​ដាល់​ទី​៦​ដែរ​ដែល​បាន​ខ្ទាត​ចេញពី​ការប្រកួត​។ ចំពោះ​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន​ម់​វិញ​នោះ​អ្នក​ប្រដាល់​ថា​ន់ ប៊ុន​រ៉ុង ក្លិប​កងយោធពល​ខេមរភូមិន្ទ​បាន​យកឈ្នះ​អ្នក​ប្រ​​ដាល់​កណ្ដាប់ដៃ​ធ្ងន់​មាឃ សុវណ្ណារ៉ា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​។​
​ ​
​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ ប៊ុន​រ៉ុង ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ក៏​ពិតមែនតែ​គេ​មាន​ផ្លែ​វ៉ៃ​ល្អ មាន​ប្លង់​វ៉ៃ​ច្បាស់លាស់​ខុសពី​សុវណ្ណារ៉ា​ដែលមាន​តែ​កណ្ដាប់ដៃ​ក្រៅពី​កណ្ដាប់ដៃ​គេ​មិនមាន​អ្វី​ពិសេស​ឡើយ​។ ការប្រកួត​នេះ​ប៊ុន​រ៉ុង​ជា​អ្នក​បាន​ទទួល​ជ័យជំនះ​មែន​តែ​គេ​ក៏​ទក់​សាច់​មិន​ស្ទើរ​ដែរ​ទេ​។ អ្នក​ប្រដាល់​ជើងចាស់​អ៊ុង កំសត់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​បញ្ជាការដ្ឋាន​ទ័ ព​ពិសេស​​ឈ្នោះ​ថៃ រ៉េត​ដោយ​ពិន្ទុ​។ កំសត់​ជា​អ្នក​ប្រដាល់​ដែលមាន​ជង្គង់ និង កែង​រហ័ស​តែ​ពេ​ជួប​ជាមួយ​ថៃ រ៉េត​គេ​ហាក់ដូចជា​បញ្ចេញ​អាវុធ​មិន​រួច​ទៅវិញ​។ ការ​វ៉ៃ​ចេញ​របស់គេ​ជាប់​របាំង​ការពារ​របស់​ថៃ រ៉េត​រហូត​ចំពោះ​ការ​វ៉ៃ​ចេញ​របស់​ថៃ រ៉េត​ភាគច្រើន​ចំ​គោលដៅ​បានល្អ​។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ពិតជា​តឹង​តែងតែ​ស្ថានភាព​នៃ​ការប្រកួត​ទាំង​៥​ទឹក​គឺ​ថៃ រ៉េត​មានប្រៀប​ស្ទើរតែ​ពេញ​ទាំង​៥​ទឹក​​តែម្ដង​។

ប្រកួត​ចប់​ទឹក​ទី​៥​ថៃ រ៉េត​ជា​អ្នក​បានទទួល​ជ័យជំនះ​លើ​អ៊ុង កំសត់​ដោយ​ពិន្ទុ​។ ប៊​ន ពន្លឹក​ក្លិប​នាគរាជ​ចតុមុខ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ឡុ​ក ប៊ុន​សំណាង​ក្លិប​កង​យោពល​ខេមរភូមិន្ទ​ដោយ​ពិន្ទុ​ដាច់​តែម្ដង​បន្ទាប់​​ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​មក​នោះ​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ សំណាង​ត្រូវ​អាជ្ញាកណ្តាល​ល​រាប់​៨​នៅក្នុង​ទឹក​ទី​២​តែ​ទោះជា​យ៉ាង​ណា​ក៏​គេ​តស៊ូ​រហូត​ចប់​ទឹក​ទី​៥​។ សំណាង​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​មែន​តែ​គេ​ក៏​ធ្វើ​ឲ្យ​ពន្លឹក​វេទនា​មិន​ស្ទើរ​ដែរ​ទេ​។ បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៥
​ប៊​ន ពន្លឹក​បានទទួល​ជ័យជំនះ​លើ​ឡុ​ក ប៊ុន​សំណាង​ដោយ​ពិន្ទុ​៕ ដោយ​៖ ភូ​រៈ​